បច្ចុប្បន្ន មានរ៉ូបខ្លីច្រើនបែប ច្រើនយ៉ាង សម្រាប់ស្ត្រីជ្រើសរើស ស្លៀកពាក់ បង្អូតគល់ភ្លៅ ដ៏សខ្ចី របស់ពួកខ្លួន ក៏ប៉ុន្តែអ្នកត្រូវចេះ ជ្រើសរើសឲ្យ បានសមស្រប ទើបស្លៀកពាក់ ទៅស្អាត ហើយសិចស៊ី ថែមទៀត។

ម៉ូដសាមញ្ញៈ មិនថាជាពណ៌ស ខ្មៅ ឬពណ៌សាច់ ដែលមានលក្ខណៈ រាបស្មើ រួចបន្ថែម ជំនឿចិត្ត ដោយការពាក់ស្បែកជើង ចងខ្សែ ឬស្បែកជើងកែង ចោទដ៏ស៊ិចស៊ី។

ពណ៌ស្រស់ឆើតៈ ធ្វើឲ្យស្អាតសិចស៊ីលេចធ្លោនឹង ស័ក្តិសមជាមួយ នឹងកាបូបយួរដៃ ស្អាតៗ។

ក្បូរក្បាច់ៈ មិនថាជាក្រឡាអុជៗ ក្រឡាសត្វខ្លា ឬក្បាច់ផ្កាភ្ញីផ្សេងៗ យកមកស្លៀកពាក់ ជាមួយនឹង ស្បែកជើង ដែលមានពណ៌ស៊ីគ្នា ឬពណ៌ខុសគ្នា ក៏អាចធ្វើឲ្យលេចធ្លោ ប្លែកភ្នែក បានដែរ។ ដូចជា ក្បាច់ផ្កាដ៏ ផ្អែមល្ហែម យកមកស្លៀកពាក់ គូរជាមួយស្បែកជើង កែងទាប ចង់ខ្សែ និងសិក្កសម ចំពោះថ្ងៃសប្បាយៗ របស់អ្នក។

ស្បែកជើងកែងចោទៈ មិនអាចខ្វះបានឡើយ មិនថាជាប្រភេទ ដែលមានមុខស្រួច ឬស្បែកជើង កែងចោទ នៅកជើងដ៏សិចស៊ី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល