នេះជាដំណឹងដ៏ល្អមួយសំរាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់នូវទូរស័ព្ទ Andriod និងចង់បាន
កម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ មកតំឡើងនៅក្នុងទូរស័ព្ទ ទុកគ្រាន់ជាជំនួយនៅ
ក្នុងការសិក្សារបស់ខ្លួន។ ភូមិ គឺជាវចនានុក្រមអេឡិចត្រូនិចជាភាសា អង់គ្លេស�ខ្មែរ ដ៏ល្អ
មួយសម្រាប់ទូរស័ព្ទ Android របស់អ្នក ដែលកម្មវិធីវចនានុក្រមនេះត្រូវបានឧបត្ថម្ភដោយ៖
GGear Co., LTD។
វចនានុក្រមនេះមានភាពរហ័សរហួនក្នុងការស្វែងរកពាក្យ, ប្រើដោយឥតគិតថ្លៃសម្រាប់
អ្នកប្រើប្រាស់ Android គ្រប់ៗគ្នា។ កម្មវិធីនេះស្ថិតនៅជាកំណែ ១.០នៅឡើយតែបើយោង
តាមរយៈព័ត៌មានបានឲ្យដឹងថានៅក្នុងកំណែ ២.០ ក៏នឹងមានដាក់បញ្ចូលនូវវចនានុក្រម
ខ្មែរ � អង់គ្លេស មួយថែមទៀតផងដែរ។
សូមចុច
ត្រង់នេះដើមចូលទៅទាញយកកម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ មកតំឡើង
នៅលើទូរស័ព្ទរបស់លោកអ្នក ។ រួចសូមចុចលើពាក្យ INSTALLED ដែលស្ថិតនៅខាងលើ
ផ្នែកខាងឆ្វេង(មើលរូប) ដើម្បីទាញយកមកប្រើប្រាស់ ។
ចំណាំ៖ ដើម្បីអាចទាញយកកម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ មកប្រើប្រាស់បានតំរូវ
អោយលោកអ្នក Login ចូលក្នុងគណនី Gmail ជាមុនសិនទើបអាចទាញយកមកប្រើប្រាស់
បាន ។
ក្រៅពីកម្មវិធីវចនានុក្រមអង់គ្លេស � ខ្មែរ លោកអ្នកក៏អាចស្វែងរកនូវកម្មវិធីមានប្រយោជន៍
ផ្សេងៗទៀតសំរាប់ទូរស័ព្ទ Andriod របស់លោកអ្នកផងដែរ៕
ប្រភព៖ it4ug
ដោយ៖ រដ្ឋា