មណ្ឌលគិរី ៖ស្រ្តីមេម៉ាយវ័យ ក្មេងម្នាក់ បានធ្វើអត្តឃាតចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ដេក ផ្ទះម្តាយបង្កើត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ នឹងអ្នកជិតខាង ។

ហេតុការណ៏នេះ បានកើតឡើង នៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ។

ក្រោយធ្វើកោសល្យវិច្ឆ័យ រួចមក សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិត ជាបានស្លាប់ដោយ ធ្វើអត្តឃាតពិតមែន ។

សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលនាង សម្រេចចងក ដើម្បីបញ្ចាប់ជីវិត នាងបានលេបថ្នាំងងុយ ដេកអស់ជាច្រើន តែដោយសារ ពិបាកទ្រាំ នូវឥទ្វិពលរបស់ថ្នាំ ធ្វើទុក្ខពេកមិនដឹង បានជានាងសម្រេច យកខ្សែគោប្រវែងប្រមាណ២ម៉ែត្រ មកចងទាក់ជាមួយផ្នឹមផ្ទះដើម្បីឲ្យឆាប់បានស្លាប់ កុំឲ្យឈឺចាប់យូរ។

បើតាមប្រភពមួយ ចំនួនបាននិយាយថា កន្លងមកនារីខាងលើ តែងព្យាយាម ធ្វើអត្តឃាត ម្តងជាពីរដង ររួចមកហើយប៉ុន្តែ ត្រូវបានគេជួយសង្គ្រោះ ទាន់ពេលរហូត តែម្តងនេះនាងស្លាប់ បានសម្រេច តាមបំណង ។ មូលហេតុដែលបណ្តាល ឲ្យស្ត្រីមេម៉ាយកូនមួយខាងលើ បញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះ ត្រូវបាន សាច់ញាតិសពអះអាងថា មកពីវិបត្តិគ្រួសារ ។ចំណែកបងស្រីជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅល្ងាចមុនកើតហេតុមួយថ្ងៃ ប្អូនស្រីរបស់គាត់ ត្រូវបានម្តាយស្តីបន្ទោស ព្រោះរវល់តែ អង្គុយលេងទូរស័ព្ទ ហ្វេសប៊ុក មិនគិតជួយធ្វើការងារអ្វី ។ ទើបធ្វើឲ្យនាងខឹង រហូតមកព្រឹកកើតហេតុ ស្រាប់តែគេឮ សម្លេងកូនប្រុសតូចរបស់នាង ស្រែកយំពីក្នុងបន្ទប់ ដោយមានការសង្ស័យ ទើបក្រុមគ្រួសារ នាំគ្នាគាស់ទ្វារបន្ទប់ទើបដឹងថា នាងបានចងកស្លាប់បាត់ទៅហើយ។

នារីរងគ្រោះខាងលើ មានឈ្មោះសុខុម ណារី អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិថ្នល់កែវ ឃុំពោតាហោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល