CamNews

ស្វែងយល់ពីជម្ងឺ​បែកញើស​ នៅដៃ និង​ក្លៀក

ជម្ងឺ​បែកញើស​នេះជាជម្ងឺ​តពូជ​ម្យ៉ាង​ដែលសង្កេត​ឃើញ​នៅលើ​មនុស្ស​មួយក្រុម​ តូចប៉ុណ្ណោះ
ជាពិសេស​នៅលើ​មនុស្សមានស្បែក​ស្រអែម។ ប៉ុន្ដែ បច្ចុប្បន្ន ផ្នែក​វេជ្ជសាស្ដ្រ​បាន​រកឃើញ​នូវ
វិធី​មួយចំនួន​ដែលអាច​ព្យាបាលបា​ននូវ​ បញ្ហា​នេះ ដោយ​ជោគជ័យ។

វិធី​ព្យាបាល ​រួមមាន​ការ​ព្យាបាល​ដោយថ្នាំ ការ​ព្យាបាល​ដោយថ្នាំ​សម្រាប់​លាបបន្ថយ​ការ​បែក
ញើស ការ​ប្រើថ្នាំ​ចាក់​លើបាតដៃ និង​ក្លៀក​នូវថ្នាំ​ចាក់ម្យ៉ាង​ឈ្មោះ​បូតុក​​(BOTOX) ដើម្បី​ទប់ការ​
បញ្ចេញ​ញើស និង​ការ​ព្យាបាល​មួយបែប​ទៀត គឺការ​វះកាត់ កាត់​ប្រព័ន្ធ​សាំប៉ាតេទិក។

ការ​ព្យាបាល ដោយថ្នាំ​សម្រាប់​បន្ថយ​នូវការ​បញ្ចេញញើស​មានលទ្ធផល​ល្អ ដោយថ្នាំ​ទាំងនោះ
​បន្ថយ​នូវការ​បញ្ចេញ​ញើស​ពីក្រពេញ បញ្ចេញ​ញើស ទាំងនោះ​នៅបាតដៃ និង​ក្លៀក។ ថ្នាំត្រាយ
សុល​(drysol) ជាថ្នាំ​ម្យ៉ាង​ដែលមាន​ជាតិ​អាលុយមីញ៉ូម​ក្លរីដ​២០%​ដែល​លាយក្នុង​អេទីល អាល់
កុល​គឺជាថ្នាំ​ដែលអាច​ឱ្យ​ប្រើប្រាស់ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ប៉ុណ្ណោះ ដោយ​ហេតុថា​ពេលខ្លះ​
ថ្នាំនេះ​អាចបង្ក​ឱ្យមាន​រោគ​រលាក រមាស់​ធ្ងន់ធ្ងរ​នៅលើ​កន្លែង​ដែលយើង​ប្រើប្រាស់។

ចំណែកការ​ព្យាបាល​ដោយ​វះកាត់​កាត់ប្រព័ន្ធ​សាំប៉ាតេទិក​មាន​លទ្ធផល​យ៉ាងល្អ​ នៅលើ​បញ្ហា
នៃការ​បែកញើស​លើដៃ។ នៅពេល​ភ្ញាក់ពីថ្នាំ​សន្លប់ ក្រោយការវះកាត់ភ្លាម ​អ្នកជម្ងឺ​មាន​អារម្មណ៍
​ថាដៃ​មានសភាព​ក្ដៅហើយ​ស្ងួត និងលែងបែកញើស នៅត្រង់កន្លែងវះកាត់។

រីឯការ​ព្យាបាលដោយ​ចាក់ថ្នាំ​បូតុក ជាថ្នាំ​ដែល​យើងចាក់​បញ្ចូល​ទៅក្រោម​ស្បែក​នៅតំបន់​ដែល
មាន​បញ្ហា​បែកញើស​ ត្រូវបានគេប្រើប្រាស់ច្រើន។ ថ្នាំបូតុក​មាន​តួនាទី​ទប់ស្កាត់​ការ​ជំរុញ​របស់​
ប្រព័ន្ធ​សាំប៉ាតេទិក​ឱ្យមាន​ ការ​បញ្ចេញ​ញើស។

ដោយ ៖ សីហា
ប្រភព ៖ LD/HC