CamNews

ជនរងគ្រោះដេញ ចាប់ចោរ លួចកាបូប ប្រគល់ឱ្យ សមត្ថកិច្ច

ភ្នំពេញ ៖ ចោរលួចកាបូប ម្នាក់ ក្នុង ចំណោម បក្ខពួក៣នាក់ ត្រូវបានម្ចាស់ កាបូប ស្រែកឆោឡោ
ហើយដេញចាប់ ប្រគល់ទៅឱ្យសមត្ថកិច្ចមូល ដ្ឋាន ក្រោយពីជនសង្ស័យ រូបនេះ និងបក្ខពួករបស់
ខ្លួនបានធ្វើសកម្មភាព លួចយកកាបូបពីស្ដ្រីរងគ្រោះ កាលពីវេលា ម៉ោង ៧យប់ថ្ងៃទី០៤ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅ  ក្នុងហាងលក់ស្បែកជើងវីអ៊ិនស៊ី ផ្លូវព្រះសីហនុ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌ
ដូនពេញ ។

យោងតាម របាយការណ៍ របស់នគរបាល  ខណ្ឌដូនពេញបានឱ្យដឹងថាជនសង្ស័យរូបនេះ ឈ្មោះ
ចាន់ ម៉ុជ ភេទស្រី  អាយុ៣២ឆ្នាំ មុខរបរលក់ដូរ  ស្នាក់នៅផ្ទះលេខ៥E0 ផ្លូវលំ  សង្កាត់បឹងកក់ទី២
ខណ្ឌទួលគោក រីឯស្ដ្រីរងគ្រោះជាម្ចាស់កាបូបឈ្មោះយន់ ប៊ុនរ៉េត អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិក
ទូរទស្សន៍ ស៊ីធីអ៊ិន ស្នាក់នៅផ្ទះលេខ៣E0 ផ្លូវលំ សង្កាត់  បឹងកក់ទី១ ខណ្ឌទួលគោក ។

របាយការណ៍របស់នគរបាលបានបន្ដថា នៅវេលាម៉ោង៧យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ ជនរង
គ្រោះ និង កូន បានចូលទៅ  ក្នុងហាងលក់ស្បែកជើងវីអ៊ិនស៊ី ដើម្បីរកទិញស្បែកជើងពេលនោះ
ស្រាប់តែលេច មុខ   ជនសង្ស័យ៣នាក់  ចូលទៅក្នុងហាងនោះ ដែរ។ ដោយសារតែមានមនុស្ស
ច្រើនពេក ប្រជ្រៀតគ្នាចូល ទៅទិញស្បែកជើង និង ឃើញឱកាសល្អផងនោះ ជនសង្ស័យទាំងបី
នាក់  បានដើរមកក្បែរជនរងគ្រោះ  ហើយ   ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរូត កាបូបធំ
ដែលជនរងគ្រោះស្ពាយនៅពីខាង មុខ ដោយ លួចកូនកាបូបដៃមួយបានសម្រេច  ប្រគល់ទៅឱ្យ
បក្ខពួករបស់ខ្លួនភ្លាមៗផងដែរ។ ប៉ុន្ដែដោយសារតែដឹងទាន់ស្ដ្រីរងគ្រោះបានស្រែកផ្អើលឆោឡោ
ស្រាប់តែជនសង្ស័យ ទាំងបីនាក់ដឹងខ្លួន ទាន់បានរត់ចេញពីហាង ប៉ុន្ដែជនសង្ស័យម្នាក់ត្រូវបាន
ស្ដ្រីរងគ្រោះ ចាប់បានប្រគល់ឱ្យសមត្ថកិច្ចតែម្ដង រីឯសម្ភារៈ ដែលបាត់បង់  ត្រូវបានជនសង្ស័យ
ពីរនាក់ ផ្សេងទៀត យកគេចខ្លួនចេញពីកន្លែងកើត ហេតុ ។

យ៉ាងណាក៏ដោយ រហូតដល់វេលាម៉ោង ៩យប់ថ្ងៃដដែល ជនសង្ស័យពីរនាក់  ដែលរត់ គេចខ្លួន
បាន ប្រើក្មេងស្រីម្នាក់ អាយុប្រហែល ៨ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត របស់ជនសង្ស័យដែលឃាត់ខ្លួន
យកកាបូបនោះ ប្រគល់ជូន ជនរងគ្រោះវិញ ។

បើយោងតាមរបាយការណ៍របស់សមត្ថ កិច្ចបានឱ្យដឹងថា នៅក្នុងកាបូបដៃដែលត្រូវ  សមត្ថកិច្ច
ឆែកឃើញ  និងដកហូបមកវិញ បាននោះ រួមមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរចំនួន២សន្លឹក
ប័ណ្ណបើកបរមួយ សន្លឹក  ប័ណ្ណធារារ៉ាប់រងមួយសន្លឹក   កាតអេធីអឹម ៥សន្លឹក សៀវភៅធនាគារ
មួយសន្លឹក និង លុយដុល្លារ ចំនួន៤០ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរ បាលខណ្ឌ
ដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល