អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័របរទេស mirror ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា មានយុវជនម្នាក់ បានប្រកាសលក់ខ្លួនក្នុងតម្លៃ ២.៥០ផោន ខណៈដែលខ្លួនបាន
ស្វែងរកការងារធ្វើជាច្រើនកន្លែង តែមិនទទួលបានភាពសមប្រកប។

Jack Hill មានអាយុ ១៨ឆ្នាំ បាននិយាយថា គាត់បានប្រកាសលក់ខ្លួនបែបនេះ ព្រោះត្រឹម
រយៈពេលមួយអាទិត្យ គាត់បានដាក់ពាក្សសុំធ្វើការជាង ១០ កន្លែង តែលទ្ធផល មិនទទួល
បានអីមួយសោះ។ គាត់ជាសិស្សដែលរៀនថ្នាក់ក្រៅម៉ោង ផ្នែកមេកានិក នៅក្នុងមហាវិទ្យា
ល័យមួយ ដោយសារមានការលំបាកក្នុងជីវភាពរស់នៅពេក គាត់ក៏បានដើរដាក់ រកការងារ
ធ្វើ តែឥតប្រជោយជន៍ទេ ដូច្នេះមានតែប្រកាសលក់ខ្លួន ដូចក្នុងតម្លៃខាងលើ។

យុវជន Jack Hill

គាត់បានបន្ដថា ដំបូងឡើយ គាត់ចង់ធ្វើការការងារ ដែលទាក់ទងទៅនឹងជំនាញរបស់គាត់
តែ បន្ទាប់ពីបានដាក់លក់ខ្លួនហើយ គាត់បាននិយាយថា អោយតែគេជួលគាត់ ទោះបីកិច្ច
ការអ្វី ក៏គាត់ធ្វើដែរ។

គួរបញ្ចាក់ផងដែរថា Jack Hill រស់នៅក្នុងទីក្រុង Middlesbrough ដែលជាទីក្រុងលំដាប់ទីបី
ដែលគ្នានការងារធ្វើ ក្នុងប្រទេសអង់គ្លេស។ បើអ្នកណា អាចជួយស្វែងរកការងារគាត់ធ្វើបាន
សូមទូរសព្ទទៅកាន់ 07733 163389 ៕

ដោយ៖ វត្ដី
ប្រភព៖ mirror