ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង ដែលបានបើកការវាយប្រហារទៅលើសំណង់អាគារជាយក្រុង ក៏ដូច ជាទៅលើស្ថានកុងស៊ុល ប្រទេសម៉ិចសិក នៅក្នុងទីក្រុង Austin រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវ បានមន្រ្តីប៉ូលីសបានស្លាប់នោះ ការវាយប្រហាររបស់គេ អាចជាប់ពាក់ព័ន្ធនឹង ហេតុផល នយោបាយ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ ។

សេចក្តីរាយការណ៍បន្ថែមពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ខ្មាន់កាំភ្លើង ស្បែកស មានវ័យ កណ្តាលរូបនេះ បានបើកការវាយប្រហារ នាវេលាព្រឹក ថ្ងៃសុក្រ ដោយបានបាញ់បោះគ្រាប់ពិត ទៅលើស្ថានកុងស៊ុល ទីស្នាក់ការកណ្តាលប៉ូលីស ក៏ដូចជា អង្គភាពតុលាការជាដើម ។ គាត់ត្រូវ បានបាញ់តដៃពីសំណាក់ មន្រ្តីប៉ូលីស មិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើការស្លាប់របស់គាត់ មក ពីមូលហេតុរបួសធ្ងន់ពេក ឬក៏គាត់សម្រេចចិត្ត ធ្វើអត្តឃាតនាវិនាទីនោះ ។

សមត្ថកិច្ចអោយដឹងថា ការវាយប្រហារលើកនេះ ទំនងជាការវាយប្រហារ ប្រឆាំង ទៅនឹងរដ្ឋាភិបាល ខណៈជាការចង្អុយបង្ហាញ ពីបញ្ហាប្រឈមនៃកិច្ចពិភាក្សា ស្តីអំពីជន អន្តោប្រវេសន៍ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ពុំមាននរណាម្នាក់រងរបួស ក្រោយមានការវាយប្រហារលើកនេះនោះទេ ក្រៅអំពី ខ្មាន់កាំភ្លើង តួយ៉ាង មានការខូចខាតតែបន្តិចបន្តួចតែប៉ុណ្ណោះ ទៅលើសម្បទាជាក់ស្តែង ។

គួររំឮកថា ខ្មាន់កាំភ្លើង ពុំទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនោះទេ តែអ្វីដែលបានដឹងជាជំហានដំបូង នោះគឺ គាត់មានវ័យប្រមាណជាង ៥០ ឆ្នាំ ជាជនជាតិស្បែក ស ។ បន្ទាប់ពីមានករណីបាញ់សម្លាប់ ខ្មាន់កាំភ្លើង ប៉ូលីសបានរកឃើញស៊ីឡាំងមួយនៅក្នុងរថយន្តរបស់គាត់ដែលចតក្បែរកន្លែងកើតហេតុ និងបានរកឃើញថា ជនដៃដល់ បានពាក់អាវក្រោះ ជា Device សម្រាប់ កា របំផ្ទុះឡើងនូវគ្រាប់បែក យ៉ាងណាមិញ មន្រ្តីសព្វាវុធជំនាញខាងគ្រឿងបំផ្ទុះ ត្រូវបានហៅចុះទៅ ដល់ក ន្លែងកើតហេតុ និងកំ ណត់បានថា វត្ថុតាងទាំងនោះ ពុំមានសារជាតិរំសេវផ្ទុះនោះទេ ។ ទន្ទឹម នឹងនេះ លំនៅស្ថានជនរង គ្រោះកំពុងតែស្ថិតនៅក្រោមការស្រាវជ្រាវ តាមដានស៊ើបអង្កេត ។

ប្រធានាធិតបី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទើបតែចេញចំណាត់ការ ធ្វើសកម្មភាពជាក់ស្តែង ឆ្លង កាត់សភា ស្តីអំពីការគម្រាមគំហែង កើតចេញពីការនិរទេស ក្រុមមនុស្សរស់នៅខុសច្បាប់ ច្រើនជាង ៤ លាននាក់នៅលើទឹកដីសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី