ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល ម្ចាស់រោងចក្រខោអាវ មួយកន្លែង នៅក្នុងប្រទេស បង់ក្លាដេស ពោលគឺ ទាំងពីរ នាក់ប្តីប្រពន្ធផ្ទាល់តែម្តង ត្រូវបានចាប់ឃាតខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារ ហើយ ក្រោយពី មានករណីផ្ទុះ និងបាក់រលំឆេះ សំណង់អាគារ រោងចក្រខាងលើ កាលពីអំឡុង ខែ វិច្ឆិកា ចុងឆ្នាំ ២០១២ កន្លងទៅ ដោយនៅក្នុងនោះ បានសម្លាប់កម្មករ ដល់ទៅ ១២០ នាក់នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស ស៊ីអិនអិន ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា គូស្វាមីភរិយា ដែលត្រូវជាប្តីប្រពន្ធនឹង គ្នា នឹងត្រូវជា ម្ចាស់រោងចក្រ Tazreen Fashions ពួកគេទាំងពីរនាក់មានឈ្មោះថា Delwar Hossain (ប្តី) និង លោកស្រី Mahmuda Akther ។ ទាំងពីរនាក់ បានសម្រេចចិត្តចុះចាញ់ក្តីប្តឹង ផ្តល់ជាច្រើនឆ្នាំ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយនៅក្នុងនោះ អង្គចៅក្រម បានបដិសេធ ទៅនឹង ការបង់ប្រាក់ធានា អោយនៅក្រៅឃុំ ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងឧបទ្ទេវហេតុ កាលពីចុងឆ្នាំ២០១២កន្លងទៅ អាចកើតមានឡើង ទៅបាន បន្ទាប់ពីមានករណីធ្វេសប្រហែស ស្តីពី សុវត្តិភាពការងារ ដោយនៅក្នុងនោះ គ្រោះអកុ សលមួយនេះ បានឆក់យកជីវិតកម្មករ ជាង ១២០ នាក់ ភាគច្រើនសុទ្ធសឹងតែជាស្រ្តីភេទ ខណៈ ច្រើនជាង ២០០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន