ភ្នំពេញ៖ តារាសម្តែងវ័យក្មេង រូបស្រស់ កញ្ញា នៅ សូនីតា ចូលដល់ដើមឆ្នាំនេះ ត្រូវបានគេមើល ឃើញ ថា ហាក់មានយីអ៊ុន ឡើងក្រឺតៗតែម្តង ទាំងរឿងស្នេហា និងអាជីពសិល្បៈ។ ខណៈមួយ រយៈមកនេះ ដំណឹងស្នេហ៍ថ្មី ហាក់កក្រើកឡើង ជាហូរហែ មានទាំងអ្នកជំនួញ និង មន្ត្រីរាជការ ក្នុងស្រុក។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានពី ក្រុមអ្នកជំនួញឆ្លងទ្វីប នៅប្រទេសកម្ពុជា ទម្លាយថា តារា សម្តែងធ្មេញ ជំពឹសកញ្ញា នូ សូនីតា ត្រូវបានបុរសអាណិកជន សម្បូរទ្រព្យ និងជា អ្នកជំនួញត្បូង ពេជ្រ ដ៏ល្បីឈ្មោះម្នាក់ តាមសុំស្នេហ៍...។

ថ្មីៗនេះ មានការទម្លាយឱ្យដឹងពី ក្រុមអ្នករកស៊ី ក្នុងស្រុកខ្មែរថា បុរសវ័យជាង៤០ឆ្នាំ ប្លាយម្នាក់ ជិះរថ យន្តទំនើបRange Rover ជាអាណិកជនខ្មែរ រស់នៅប្រទេស អូស្ត្រាលី កំពុងតាម ប្រលោម សុំស្នេហ៍ តារាសម្តែង នៅ សូនីតា យ៉ាងប្រកិត ក្រោយពីបុរស នោះឧស្សា បានឃើញតារាស្រីរូប នេះតាម រយៈ ការចេញមុខសម្តែង ខ្សែរឿងភាគខ្មែរជាញឹកញាប់។

ប្រភពដដែលបន្តថា បុរសសក់ ល្បាយអាចម៍ខ្លារូបនោះ ហាក់ដូចជាពេញចិត្តកញ្ញា នៅ សូនីតា យ៉ាង ខ្លាំង ក្រោយទទួលដំណឹងថា នីតា ពុំទាន់មានគូស្នេហ៍ កំណាន់ចិត្តដាក់ទុក ក្នុងបេះដូង។ ប៉ុន្តែគេមិន ទាន់បានដឹងទេ ថា តើកញ្ញា នៅ សូនីតា ព្រមទទួលយកសំណើសុំស្នេហ៍ ពីបុរស អាណិក ជននោះឬ មួយយ៉ាង ណានោះទេ ស្របពេលដែលមាន ដំណឹងលេចឮកន្លងមកថា កញ្ញា នៅ សូនីតា កំពុងមាន បុរសជាច្រើនកំពុងតាម សម្លឹងប៉ងប្រាថ្នា ចង់បានបេះដូង។

ប្រភពបាននិយាយទៀតថា បុរសអាណិកជនខ្មែរ-អូស្រ្តាលីម្នាក់នោះ បានពេញចិត្ត ពេញថើមយ៉ាង ខ្លាំ ង ហើយរាល់ថ្ងៃក៏កំពុងតែ ព្យាយាមរកផ្លូវតាម យកចិត្ត ផ្គាប់ថ្លើមដើម្បី សុំសេចក្តីស្រលាញ់ ពីតារាស្រីរូប នេះ។ បុរសខាងលើស្រលាញ់ កញ្ញា នៅ សូនីតា ដោយមានបំណងរៀប ហើយក៏ មានគម្រោងនឹង ចូល ស្តីដណ្តឹងដើម្បី ផ្តល់ឲ្យអ្វីៗគ្រប់យ៉ាងដល់ រូបនាងផងដែរ។

គេហទំព័រ Looking TODAY ពុំអាចទំនាក់ទំនង រកការបកស្រាយពីកញ្ញា នៅ សូនីតា បាននៅ ឡើយ ទេនាព្រឹកថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០១៤នេះ ដោយសារ លេខទូរស័ព្ទ របស់នាង មិនអាចទាក់ ទង បាន។ ដូច្នេះ Looking TODAY សង្ឃឹមថា នៅ សូនីតា នឹងចេញមុខបំភ្លឺជុំវិញ ព័ត៌មានស្នេហ៍ ទាំងនេះ នៅពេលក្រោយ ជាមិនខាន ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល