សុនខមួយក្បាលនៅប្រទេសចិន មានចិត្តស្មោះនឹងម្ចាស់របស់វាជានិច្ច សូម្បីតែនៅពេល
ម្ចាស់របស់វាបានស្លាប់ហើយក៏ដោយ។
លោកតាម Lao Pan មានអាយុ ៦៨ ឆ្នាំ ពុំមានគ្រួសា បានចិញ្ចឹមសុនខមានរោមពណ៌លឿន
មួយក្បាលនៅក្នុងភូមិ Panjiatun ខេត្ត Shandong ។ ប៉ុន្ដែកាលពីសប្ដាហ៍មុន លោកតាម
Lao Pan បានលាចាកលោក។
នៅពេលផ្ទះរបស់លោកតា Lao Pan ត្រូវបានគេរុះរើ សុនខដ៏គួរអាណិតនេះក៏បានបាត់ពី
ផ្ទះ។ គេមិនបានដឹងថា វាបានទៅណានោះទេ ប៉ុន្ដែក្រោយមក មិនដឹងសុនខនេះធ្វើបែប
ណាបានជាវាអាចរកឃើញផ្លូវទៅកាន់ផ្នូររបស់លោកតា Lao Pan ព្រមទាំងបានដេកនៅ
ក្បែរផ្នូរនោះអស់រយៈពេល ៧ ថ្ងៃទៀតផង។
អ្នកភូមិមានការក្ដុកក្ដួលខ្លាំង នៅពេលបានយល់ពីចិត្តស្មោះជាមួយម្ចាស់របស់សត្វសុនខ
នេះ។ ពួកគេបានយកអាហារមកឱ្យវាស៊ី ព្រោះខ្លាចវាងាប់ដោយសារអត់អាហារ។
អ្នកភូមិម្នាក់ដែលធា្លប់បាននាំសុនកនេះមកផ្ទះរបស់ខ្លួនបានឱ្យដឹងថា ៖ "ខ្ញុំបានឃើញ
សុនខនេះនៅពេលខ្ញុំដើរទៅវាលស្រែ។ ក្រោយមកខ្ញុំក៏ចង់នាំវាមកផ្ទះរបស់ខ្ញុំ ព្រោះខ្ញុំក៏
មានសុនខមួយក្បាលដែរ។ មកដល់ផ្ទះ ខ្ញុំបានឱ្យនំប៉ាវវាស៊ី ប៉ុន្ដែគ្រាន់តែពាំបានចំណី
ភ្លាមវាក៏ប្រញាប់រត់មកកាន់ផ្នូររបស់ម្ចាស់វា។"
អ្នកភូមិនៅទីនេះ គ្រោងនឹងធ្វើខ្ទមមួយនៅក្បែរផ្នូររបស់ម្ចាស់វាសម្រាប់ជាទីជ្រោកកោន
របស់សុនខនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT/YT