ទោះបីជាគ្មានដៃ និងជើង កុមារី Ellie Challis អាយុ ៧ឆ្នាំ រស់នៅក្នុងភូមិ Little Clacton,តំបន់
Essex ក្នុងប្រទេសអង់គ្លេស នៅតែមានក្តីសោមនស្សចូលរួមលេងកីឡាបាល់ទាត់ជាមួយមិត្ត
ភក្តិឯទៀតនៅក្នុងសាលារៀនរបស់ខ្លួនដោយក្តីរីករាយ។ សេចក្តីកា្លហាននិងភាពស្វាហាប់
របស់កុមារី Ellie Challis បានធ្វើអោយមិត្តភក្តិ លោកគ្រូអ្នកគ្រូ របស់នាង និងមនុស្សម្នារទាំង
ឡាយដែលស្រលាញ់នាងមានការកោតសរសើរនិងអាណិតនាងជាខ្លាំង។
កុមារី Ellie
ដើម្បីអាចរត់រឺលោតបានដូចមិត្តភក្តិឯទៀត កុមារី Ellie ត្រូវពឹងផ្អែកជំនួយពីជើងសប្បនិមិ្មត
ពិសេសមួយគូរ,និងដោយសារតែមានជើងសប្បនិម្មិតនោះហើយ ទើប Ellie អាចធ្វើចលនា
រឺសកម្មភាពទាំងឡាយដែលនាងចូលចិត្តបានដោយសេរី។
ក្រោយពេលវះកាត់រួចរាល់កាលពីឆ្នាំ ២០០៥ ។ Ellie ត្រូវបានរួចពីសេចក្តីស្លាប់តែត្រូវពិការ
ទាំងដៃនិងជើង
កាលពីឆ្នាំ ២០០៥ ក្រុមគ្រូពេទ្យបង្ខំចិត្តត្រូវតែកាត់ ដៃ និងជើងរបស់ Ellie ដើម្បីជួយសង្គ្រោះ
ជីវិតរបស់នាង ដែលខណៈពេលនោះ Ellie មានជំងឺរលាកស្រោមខួរនិងវីរុសក្នុងឈាម។
ដោយសារការខិតខំប្រឹងប្រែងសង្គ្រោះពីសំណាក់គ្រូពេទ្យ និងការលើកទឹកចិត្តពីសមាជិក
គ្រួសារ Ellie ក៏បានឆ្លងផុតពីដំណាក់កាលដ៏គ្រោះថ្នាក់និងការឈឺចាប់នោះ។ ដំបូងឡើយ
Ellie មិនអាចរត់រឺដើរបាននៅលើជើងសប្បនិម្មិតបានទេ ព្រោះវាធ្វើអោយ Ellie ឈឺជាខ្លាំង។ លុះក្រោយមកក៏មានអ្នកសប្បុរសធម៌ជាច្រើនបានចូលរួមបរិច្ចាគឧបត្ថម្ភទិញនូវជើងសប្ប
និម្មិតថ្មីហើយសា្រលជាងមុនអោយនាង ដែលវាមានតំលៃប្រមាណជា ១ម៉ឺនផោន។ សព្វថ្ងៃ
នេះ កុមារី Ellie ត្រូវបានចាត់ទុកជាមនុស្សមានវ័យក្មេងបំផុតដែលបានប្រើប្រាស់នូវជើង
សប្បនិម្មិតដ៏ពិសេសនេះ។ ហើយក្នុងមួយសប្តាហ៍ Ellie គឺតែងតែបានចូលរួមលេងបាល់
ទាត់យ៉ាងតិចបំផុតក៏មួយដងផងដែរ ។
លោក Paul និងកូនស្រី Ellie
យោងតាមប្រភព The Sun អោយដឹងថាក្រុមកីឡាករបាល់ទាត់ដែលកុមារី Ellie ចូលចិត្តជាង
គេនោះគឺក្រុម Arsenal ហើយនៅរាល់ពេលដែលក្រុមនោះចេញទៅប្រកួតម្តងៗ Ellie រួមជា
មួយឪពុករបស់នាងតែងតែតាមដានរាល់ការប្រកួតមិនដែលខានម្តងណាឡើយ។ ឪពុករបស់
Ellie លោក Paul អាយុ ៤៨ឆ្នាំអោយដឹងថា" ពិតជាអស្ចារ្យណាស់នៅពេលដែលឃើញកូន
ស្រីនៅក្នុងទីលានកីឡាបាល់ទាត់,នាងចូលចិត្តខ្លាំងណាស់នូវកីឡាប្រភេទនេះ ,បច្ចេកទេស
បណ្តើរបាល់របស់នាងប្រៀបបាននឹងមនុស្សពេញវ័យយ៉ាងដូច្នោះ និងប្រកបដោយទេពកោ
សល្យទៀតផង" ៕
ប្រភព៖ The Sun
ដោយ៖ រស្មី