តើអ្នកហ៊ានចំណាយប្រាក់ ៤០០ដុល្លារ ឬទេសម្រាប់អាហារមួយពេល ២នាក់? នេះគឺជា
ការចំណាយដ៏ថ្លៃ ប៉ុន្ដែវានឹងធ្វើអោយលោកអ្នកទទួលបានបទពិសោធដ៏អស្ចារ្យ ដូចជាបក្សី
មួយគូនៅក្នុងសំបុក លំមហារុក្ខាខ្ពស់។

នេះគឺជាភោជ្ជនិយដ្ឋានតែមួយគត់នៅក្នុងពិភពលោក ដែលត្រូវបានគេបង្កើតឡើងដូចទៅ
នឹងសំបុតសត្វដ៏ធំ ទំនើបមួយក្នុងព្រៃជ្រៅ។

សំបុតបក្សីនេះត្រូវបានគេធ្វើឡើងនៅលើដើមឈើដែលមានកំពស់ ៥ម៉ែត្រពីដី ជួយអោយ
ភ្ញៀវអាចគយគន់ទិដ្ឋភាពព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅតំបន់លំហែកាយ Soneva
Kirl របស់ប្រទេសថៃ។

ចំណែកការឡើងចុះ អ្នកមិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះវាត្រូវបានគេបំពាក់ប្រព័ន្ធខ្សែ
កាប ដែលអ្នកអាចឡើងចុះតាមចិត្ត។

ដោយគ្រាន់តែចំណាយប្រាក់ ១៤.០០០បាត(ប្រហែល ៤០០ដុល្លារ) អ្នកនឹងទទួលបានបទ
ពិសោធ ដូចស្ថិតនៅក្នុងស្ថានភាពជាកំពូលបក្សី ដ៏អស្ចារ្យនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14