ភ្នំពេញៈ ថ្មីៗនេះគេសង្កេតឃើញថា តារាចម្រៀងរាងតូចច្រឡឹងចង្កេះអង្ក្រង កញ្ញា អ៊ីវ៉ា បានត្អូញ
ត្អែរប្រាប់ឲ្យដឹងថា ពេលនេះនាងកំពុងតែពិបាកចិត្តរឿង ឡើងទម្ងន់ប្លែក មិនឈប់ខ្លាចទម្ងន់ឡើង
ដូចជ្រូក។

តារាស្រីដែលទើបតែជំពប់ និងរឿងរ៉ាវស្នេហាជាមួយកំលោះ អ្នកមាននៅខេត្ត សៀមរាប កញ្ញា អ៊ីវ៉ា
បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេល ចុងក្រោយនេះ នាងមានការមមាញឹកជាមួយ ការងារ
សិល្បៈខ្លាំងណាស់ ទាំងការច្រៀងខនសឺត និងកម្មវិធីតាមទូរទស្សន៍ ។ ទន្ទឹមនឹងការ នឿយហត់ការ
ងារនោះដែរ នាងក៏មានទម្ងន់ឡើងបណ្តើរៗ មានអារម្មណ៍ថា ភ័យៗ។

តារាស្រីវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់លាយឡំ នឹងសំណើចថា "ពេលនេះមានភាពរវល់ ជាមួយ
ការងារមាន អារម្មណ៍ថា នឿយហត់ ព្រោះថាមិនសូវមានពេលសម្រាក ។ តែអ្វីដែលខ្ញុំឆ្ងល់ នោះ គឺ
ទម្ងន់អត់ស្រុតចុះទេ បងអើយ..? បែរជាឡើងទម្ងន់មិនឈប់ និយាយតាមត្រង់ទៅ ខ្ញុំខ្លាចតែដូចជ្រូក
ទេ ព្រោះកាន់តែហត់កាន់តែឡើងគីឡូ.."។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នាង
ឡើងគីឡូប្រហែលជា២ទៅ៣គីឡូ ហើយពេលនេះកំពុងតែព្យាយាមហាត់ប្រាណ និងកាត់បន្ថយ
ការញុំាឲ្យវាស្រកវិញ ។ តែមិនស្រកសោះ ម្យ៉ាងនាងពិតជាមានអារម្មណ៍ភ័យខ្លាំង ខ្លាចតែឡើងអត់
ស្រកគឺចប់ហើយ ព្រោះថាបើធាត់ហើយឡើងឆាកតន្រ្តីទៀត ប្រាកដជាឃើញរាងកាន់តែធំទៀត។

ជាមួយគ្នានោះដែរ នាងក៏បានប្រាប់ឲ្យដឹងថា ការដែលនាងឡើងទម្ងន់នេះ មិនមែនមកពីនាង
សប្បាយចិត្ត ដោយសារតែពាក្យចចាមអារ៉ាមថា នាងមានម្ចាស់ស្នេហ៍អីទេ គឺប្រហែលជាមកពី
នាងមានការងារ ធ្វើច្រើនហត់ញុំា ច្រើនគេងលក់ទៀត ទើបឡើងទម្ងន់នេះមិនមែនមកពីសប្បាយ
ចិត្តរឿងផ្សេងទេកុំយល់ច្រឡំ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល