CamNews

ខេត្ត​ព្រះសីហនុ ចូលរួមការពារកិច្ចប្រជុំកំពូល អាស៊ាន លើកទី២១

លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បើកកិច្ច ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បីផ្សព្វ​ផ្សាយ​និង
ឆ្លងពង្រាង​ផែន​ការ​ការពារ​សន្តិសុខ​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២១ នៅ​
ប្រទេសកម្ពុជា ដែល​កិច្ចប្រជុំ​នេះបាន​ប្រព្រឹត្ត​ឡើង​កាល​ពីពេល​រសៀល​ថ្ងៃទី​១០ ខែ​វិឆ្ឆិកាឆ្នាំ​
២០១២​។

លោក​ឧត្តម​សេនីយ៏​ត្រីតាក វណ្ណថា ស្នងការ​នគរបាល​ខេត្ត បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​កំពូល
​អាស៊ាន​លើក​ទី២១ នៅ​ប្រទេស​កម្ពុជា និង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២​ ហើយ​
ការពង្រឹង​កំលាំង​ការពារ ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃទី​១០រហូ​តដល់​ថ្ងៃទី​២០ ខែ​វិឆ្ឆិកា ដែល​ប្រ​ទេស​
កម្ពុជា​យើង​មានកិត្តិយល​ដ៏ឧត្តុង​ឧត្តម​បំផុត​ដោយ​មាន​ មេដឹកនាំ​នៃ​ប្រទេស​មហា​អំ​ណាច​ធំៗ​
នៅលើ​ពិភព​លោក​មក​ចូល​រួម​។

សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១៥-២០ ខែវិច្ឆិកាខាងមុខ
នេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារ
សន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹង ជាទីបំផុត នេះបើតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍
គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ៕

ដោយ ៖ សីហា
ប្រភព ៖ PL