ភ្នំពេញ៖ ទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីលានដ៏សំខាន់របស់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗ ហើយកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅថ្នាក់ ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាលោក សៅ សុខា បានចុះហត្ថលេខារួចហើយ លើកិច្ចសន្យាប្ដូរស្មៅសិប្បនិម្មិត ទីលានពហុកីឡដ្ឋានជាតិ ដែលគ្រោងនឹងដំណើរការជួល ជុលនៅខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

ពាក់ព័ន្ធនឹងគម្រោងប្ដូរស្មៅសិប្បនិម្មិត ពហុកីឡដ្ឋានជាតិខាងលើនេះដែរ មានមតិមហាជន មួយចំនួនបានចោទឡើងថា “តើគម្រោងប្ដូរ ស្មៅសិប្បនិម្មិត នេះអាចប៉ះពាល់ដល់ការ ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen-Cup ឆ្នាំ២០១៥) និងបាល់ទាត់លីក (ពាន Metfone Cambodia League) ដែរឬទេ បើព្រឹត្តិការណ៍សំខាន់ទាំងពីរ គ្រោយនឹងចាប់ផ្ដើមក្នុងអំឡុងខែមករា ឆ្នាំ២០១៥ហើយនោះ?”

ជុំវិញចម្ងល់របស់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ នេះលោក គល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ ទាត់កម្ពុជាបានថ្លែងប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធ មិនត្រឹមតែមានផែនការរៀបចំពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន និងពានរង្វាន់ League រដូវកាលថ្មីប៉ុណ្ណោះទេ គឺសហព័ន្ធយើងកំពុងរៀបចំ ផែនការសកម្មភាពបាល់ ទាត់ប្រចាំឆ្នាំ២០១៥ ឲ្យបានលឿនបំផុត ដើម្បីបើកការដ្ឋានជួសជុល និងផ្លាស់ប្ដូរស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិ ដាក់ស្មៅសិប្បនិម្មិតវិញម្ដង។

លោក គល់ សុផាន់ណា បានបន្ដឲ្យដឹងថា ពានរង្វាន់ Hun Sen-Cup លើកទី៨គ្រោងនឹងចាប់ផ្ដើម ការប្រកួតនៅថ្ងៃទី០៧ មករា ឆ្នាំ២០១៥ ពោលគឺព្រឹត្តិការណ៍នេះ រៀបចំការប្រកួតមុនព្រឹត្តិការណ៍ Metfone Cambodia League ។ ប៉ុន្ដែដោយសារគម្រោងប្ដូរស្មៅសិប្បនិម្មិត អាចប្រើរយៈពេល ចន្លោះពី៣ខែទៅ៤ខែនោះ ខាងសហព័ន្ធ នៅមិនទាន់ដឹងថា អាចប៉ះពាល់ដល់ព្រឹត្តិការណ៍ធំៗ ឬមិនប៉ះពាល់នោះទេ ប៉ុន្ដែសហព័ន្ធនឹង បញ្ចេញកម្មវិធីប្រកួតប្រចាំ ឆ្នាំ២០១៥ក្នុងអំឡុងចុងខែកញ្ញានេះ ដើម្បីធ្វើឲ្យការផ្លាស់ប្ដូរ មានភាពងាយស្រួល និងទទួលបាន លទ្ធផលល្អ មានគុណ ភាពខ្ពស់។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើការជួសជុល ប្ដូរស្មៅសិប្បនិម្មិតធ្វើមិនទាន់តាមគម្រោង សហព័ន្ធនឹងរុញកម្មវិធី ប្រកួតទាំងពានសម្ដេចតេជោ និង League ទៅតាមទិដ្ឋភាពជាក់ ស្ដែងនាពេលខាងមុខ។

គួរបញ្ជាក់ថា គម្រោងប្ដូរស្មៅសិប្បនិម្មិតនៅលើទីលានពហុកីឡដ្ឋានជាតិនេះ គឺទទួលបានការឧបត្ថម្ភទាំងស្រុងពី សហព័ន្ធកីឡាបាល់ទាត់ អន្ដរជាតិ (FIFA) ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល