CamNews

ចោរស្ទើរភ្លើង ទូរស័ព្ទប្តឹងប៉ូលីស ខណៈភ័យពេក លឺសម្លេងចម្លែក​ ពេលចេញធ្វើ សកម្មភាព

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលជាសេចក្តីរាយការណ៍របស់
ទំព័រសារព័ត៌មានបរទេស  spy  កាលពីវេលាមុននេះបន្តិច  បានគូសបញ្ជាក់អោយដឹងថា​ ចោរ
ស្ទើរភ្លើងម្នាក់ ត្រូវបានប៉ូលីសក្របួចជាប់ បន្ទាប់ពីគេបានទូរស័ព្ទប្តឹងប៉ូលីស ខណៈពេលដែល
បានលឺសម្លេងចម្លែកនៅក្នុងផ្ទះ អំឡុងពេលធ្វើសកម្មភាពលួច ។

គួរបញ្ជាក់ផងដែរថា  ចោរស្ទើរភ្លើងរូបនោះ​  មានឈ្មោះថា Marius Ionescu​ វ័យ ៣១ ឆ្នាំ បាន
ចេញធ្វើសកម្មភាពលួច ដោយសម្រុកចូលលបៗទៅកាន់ផ្ទះមួយកន្លែង ដែលមានទីតាំងនៅ
ក្នុងប្រទេសរ៉ូមានី តែដោយឡែក  បន្ទាប់ពីបានលឺសម្លេងចម្លែក  ដែលគេនឹកស្មានថា ជាការ
សម្រុកចូលធ្វើសកម្មភាពលួច   ពីសំណាក់ចោរដទៃទៀតនោះ   គេក៏បានចូលទៅរត់ពួននៅ
ក្រោមគ្រែ និងបានទូរស័ព្ទទៅប្តឹងភ្នាក់ងារប៉ូលីស។

កាលដែលបានទទួលព័ត៌មានហើយនោះ ក្រុមមន្រ្តីប៉ូលីសក៏បានចុះទៅដល់កន្លែងកើតហេតុ
និង បានចាប់ឃាត់ខ្លួនលោក   Marius  ពីបទប្រព្រឹត្តិអំពើចោរកម្ម ។  ដោយឡែក  ក៏មានការ
បញ្ជាក់អះអាងពីមន្រ្តីប៉ូលីសផងដែរ តាមពិតទៅ សម្លេងចម្លែកនោះ មិនមែនជាអំពើចោរកម្ម
អ្វីផ្សេងទៀតនោះទេ តែវាទំនងមកពីសម្លេងរំខានសត្វឆ្មាទេដឹង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ spy