ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤នេះ លោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល បានអញ្ជើញ នាំយកត្រីរាជចំនួន ០១ ក្បាលទម្ងន់ ប្រមាណ៨០គីឡូក្រាម និងប្រវែង ១ម៉ែត្រ៨៤ ដែលជាត្រីមេពូជ យកទៅព្រលែង នៅចំណុច ដាយត្រីជួរ លេខ2B ដែលស្ថិតនៅ ក្រោយស្ថានីយ៍ទូទស្សន៍CTN ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។

លោកបណ្ឌិត ណៅ ធួក បានមានមតិលើកឡើង អំពីផែនការ សកម្មភាព របស់រដ្ឋបាលជលផល បាន នឹងកំពុង ជំរុញការអនុវត្តអនុសាសន៍ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យប្រទេសជាតិយើង មានទឹកមានត្រី តាមរយះជំរុញ ផ្នែកវារីវប្បកម្ម នៅ តាមភូមិ ឃុំ ជនបទ និងតាមរយះបង្កើនស្រះអភិរក្សត្រី មេពូជនៅក្នុងក្របខណ្ឌទូទាំងប្រទេស ។ លោកបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ ស្ងើចសរសើរពីគំនិត ផ្តួចផ្តើម ឲ្យមានការព្រលែងត្រី មេពូជ នៅក្នុងប្រភពទឹកធម្មជាតិ នាពេលនេះគឺនៅក្នុងអត្ថន័យបំផុស ចលនាសា្មរតីប្រជាជនមហាជន យើង ឲ្យកាន់តែមានការ យល់ដឹងទូលំទូលាយ ដើម្បីធ្វើឲ្យប្រភពធន ធានជលផល ដែលជាតំរូវការចាំ បាច់ នៅក្នុងសង្គមខ្មែរយើង មានការកើនឡើង តាមរយះការចូលរួមនិង យកទៅអនុវត្តបន្តទៀត។

លោកបណ្ឌិត ណៅ ធួក បានប្រសាសន៍ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ ប្រជានេសាទ ដែល បាន ចូលរួម សហការផ្តល់ត្រីមេពូជនេះ ជូនដល់សមត្ថកិច្ច រដ្ឋបាលជលផល និងចាត់ទុកជាសកម្មភាព គំរូនិង សូមឲ្យសកម្មភាពនេះ បន្តទៅទៀតព្រមទាំង បានសំណូមពរ ដល់ប្រជានេសាទ ទាំងអស់ចូលរួមថែររក្សា និងអភិរក្សពូជត្រី ដែលមានដោយកំរ និងឈានទៅរកការផុតពូជដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីកន្រ្តប់ខ្លា ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល