-ចៅក្រមលី សុខឡេង ចេញដីកាឃុំខ្លួន ជនជាប់ចោទទាំង៤នាក់ ដាក់គុកព្រៃស

ភ្នំពេញ ៖ ក្រោយបញ្ចប់ការ សួរនាំតាំង ពីព្រឹកថ្ងៃទី៤ ខែធ្នូ រហូតមកដល់រសៀលថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ៣និង២០នាទី អង្គរក្សទាំង៤នាក់របស់ឧកញ៉ា ថោង សារ៉ាត់ ជាមេឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺនោះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកកែវ សុជាតិ សម្រេចធ្វើការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន រួចហើយត្រូវបាន ចៅក្រមស៊ើបសួរ លោកលី សុខឡេង ចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស រង់ចាំការបើកសវនាការកាត់ទោសនៅ ពេលក្រោយទេ។

អង្គរក្សទាំង៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់ ក្រោយពីព្រះរាជអាជ្ញានិងចៅក្រម សួរចប់នៅរសៀលថ្ងៃដដែលនេះ ត្រូវបាន សមត្ថកិច្ចនាំបញ្ចូលតាមរថយន្ដ ឆ្ពោះទៅកាន់ ពន្ធនាគារព្រៃស ដើម្បីឃុំខ្លួននៅទីនោះជា បណ្ដោះអាសន្ន ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ លោកកែវ សុជាតិ ដែលកាន់សំណុំ រឿងឃាតកម្មធំបំផុត នាចុងឆ្នាំ២០១៤នេះ បានថ្លែងបញ្ជាក់ថា “ជនទាំង៤នាក់នេះ ខ្ញុំ សម្រេចចោទប្រកាន់ពីបទឃាតកម្មគិតទុក ជាមុន រួចហើយបញ្ជូនទៅដៃចៅក្រមលោក លី សុខឡេង ត្រូវបានលោកចៅក្រមចេញ ដីកា ឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន”។

យោងតាមមាត្រា២០០ នៃក្រមព្រហ្ម ទណ្ឌបទចោទប្រកាន់ឃាតកម្មគិតជាទុកមុន ជនជាប់ចោទទាំង៤នាក់ អាចប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្ដែលទ្ធផល យ៉ាងណានោះ ត្រូវរង់ចាំការបើកសវនាការ នាពេលក្រោយទៀត ។ ខណៈដែលតុលាការ សម្រេចចោទប្រកាន់និងឃុំខ្លួនអង្គរក្សទាំង ៤នាក់ ឧកញ៉ាថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និង ប្រធានក្រុមហ៊ុនប៉ាតេ ៩៩៩ ក្រុមហ៊ុនមាន ជ័យអ៊ិនធើណាសឺណល បាននឹងកំពុងរត់ គេចខ្លួន មិនទាន់ត្រូវចាប់ពី សំណាក់សមត្ថកិច្ច នៅឡើយទេ ដែលប្រភព្វព័ត៌មានជាច្រើន បាននិយាយតៗគ្នាថា ឧកញ៉ារូបនេះរត់ទៅ ដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាមបាត់ ទៅហើយ ព្រោះរូបគេមានដើមកំណើតជា ជនជាតិវៀតណាម ។ ដោយឡែកឪពុកម្ដាយ របស់ឧកញ៉ាថោង សារ៉ាត់ គឺលោកថោង ចំរើន និងអ្នកស្រីកែវ សារី ដែលត្រូវ បានសមត្ថកិច្ច ចាប់ខ្លួនពីបទរារាំងប្រតិបត្ដិការស៊ើបអង្កេត ក្នុងរឿងឃាតកម្មនិងលាក់ទុកអាវុធខុសច្បាប់ នោះ និងត្រូវបានបញ្ជូនទៅកាន់តុលាការ ផងដែរ ដើម្បីបន្ដការសាកសួរនិងផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

អង្គរក្សទាំង៤នាក់របស់ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះ រួមមានទី១ ឈ្មោះសៀង វាសនា អាយុ៤៤ឆ្នាំ រស់នៅផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាជន ដៃដល់បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺហើយ ជននេះ មានតួនាទីជាអង្គរក្សការពារផ្ទាល់ ឧកញ៉ាថោង សារ៉ាត់តែម្ដង ទី២ ឈ្មោះលី សៅ ហៅវី ជាជនជាតិវៀតណាម គឺជាអ្នក បើកម៉ូតូឌុបសៀង វាសនា ពេលធ្វើសកម្ម ភាព ទី៣ ឈ្មោះមាស សម្បត្ដិ និងទី៤ ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទគូទជាអ្នក ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅកន្លែង កើតហេតុ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានដកស្រង់សំដីសារភាព របស់ជនសង្ស័យ ទាំងនេះថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ឧកញ៉ាថោង សារ៉ាត់ បានបញ្ជាពួក គេទាំង៤នាក់ទៅសម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ដោយសន្យាផ្ដល់ផ្ទះម្នាក់មួយល្វែង និងលុយ មួយចំនួនទៀត ។ ពេលនោះអង្គរក្សទាំង៤ នាក់បាន យល់ព្រមហើយឈ្មោះលី សៅ បាន នាំបក្ខពួកទាំង៣នាក់ទៅមើលគោលដៅនៅ ហាងលក់ពេជ្រហុងកុង របស់ជនរងគ្រោះ នៅក្បែរផ្សារទំនើបសូរិយា ។ ក្រោយពីជន រងគ្រោះបើករថយន្ដម៉ាកលុច្សស៊ីស៥៧០ ពណ៌គ្រាប់អម្ពិល ទៅដល់មុខហាង ពួកគេ ទាំង៤នាក់ ក្រោយពីឃើញជាក់ស្ដែងក៏ត្រឡប់ ទៅផ្ទះមេរបស់ពួកគេវិញ នៅសង្កាត់ចាក់ អង្រែក្រោម ។

អង្គរក្សទាំងនេះបាននិយាយទៀតថា លុះ ដល់វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២១ ខែ វិច្ឆកា ឆ្នាំ២០១៤ សៀង វាសនា និងលី សៅ ជិះម៉ូតូម៉ាកសេ១២៥ រីឯមាស សម្បត្ដិនិង កុយ ចាន់ថុល ជិះម៉ូតូវីវ៉ាចេញពីបុរី៩៩៩នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឆ្ពោះ ទៅកាន់ហាងលក់ពេជ្ររបស់ជនរងគ្រោះ។ ប៉ុន្ដែពេលទៅដល់ហាងលក់ពេជ្រ ពួកគេមិន បានឃើញជនរងគ្រោះនៅទីនោះឡើយ រួច ក៏ត្រឡប់ទៅបុរី ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ សៀង វាសនា បានជិះម៉ូតូណៃហតតែម្នាក់ឯង ទៅផឹកកាហ្វេ នៅមុខច្រកចូលបុរី៩៩៩ រួចស្គេនមេដៃចូល ធ្វើការហើយនាំគ្នាលេងបៀរ ជាមួយបក្ខពួក ទាំង៣នាក់ទៀត ។ មកដល់ម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២២ ខែវិច្ឆិកា លី សៅ បាន នាំពួកគេទាំង៣នាក់ចេញទៅស្ថានីយ៍ប្រេង ឥន្ធនៈកាល់តិច នៅទល់មុខមជ្ឈមណ្ឌល កំសាន្ដ រ៉ក់ ដោយឈ្មោះលី សៅ និយាយថា ឧកញ៉ាអ៊ឹង ម៉េងជឺ ប្រហែលជាធ្វើដំណើរតាម ផ្លូវនេះ រួចសៀង វាសនា បានជិះម៉ូតូតែម្នាក់ឯងទៅ ទិញទឹកសុទ្ធផឹកនៅក្រោយស្ថានីយ៍ប្រេង ស្រាប់តែឃើញរថយន្ដរបស់ជនរងគ្រោះជិះចូលផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែងនៅម្ដុំបឹងត្របែកនោះ ។ ប្រហែលកន្លះម៉ោងក្រោយមកទៀត ជនរងគ្រោះ បានបើករថយន្ដត្រឡប់ទៅវិញ រួចហើយសៀង វាសនា បានជិះម៉ូតូតាមពីក្រោយរហូតដល់ ផ្ទះលក់ថ្មម៉ាបក្បែរក្រុមហ៊ុនជីពម៉ុង ជិតវត្ដទួលទំពូង ក៏ចូលទៅទីនោះ ។ បន្ទាប់មកសៀង វាសនា បានជិះម៉ូតូត្រឡប់ទៅបុរី៩៩៩វិញ ដើម្បីនាំឈ្មោះលី សៅ ហើយត្រឡប់ទៅឈប់រង់ចាំមើលសកម្មភាពជនរងគ្រោះទៅទីណាទៀត ដើម្បីមានឱកាសបាញ់សម្លាប់តែម្ដង ។

ជនដៃដល់ទាំងនេះ បានសារភាពទៀត ថា លុះក្រោយមកជនរងគ្រោះបានចេញពីផ្ទះ លក់ថ្មម៉ាប ហើយចូលទៅផ្សារទំនើបផាកវ៉េ រួចពួកគេបានជិះម៉ូតូបង្ហួស ទៅបុរី៩៩៩សិន រហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃ ពួក គេទាំងពីរនាក់ បានជិះម៉ូតូពីរគ្រឿងប្រដាប់ ដោយអាវុធខ្លីពីរដើមឆ្ពោះតម្រង់ទៅហាងលក់ពេជ្ររបស់ជនរងគ្រោះនៅក្បែរផ្សារធំថ្មី ។ រហូតដល់យប់ថ្ងៃដដែលនោះ ជនរង គ្រោះបានបើករថយន្ដតែម្នាក់ឯង ចេញពី ហាងលក់ពេជ្រ ឆ្ពោះមកតាមផ្លូវហ្សាលដឺ ហ្គោល ហើយពេលឈប់រថយន្ដចូលទិញផ្លែ ឈើ ពួកគេទាំងពីរនាក់ មានឱកាសល្អនៅ ពេលនោះ ក៏ធ្វើសកម្មភាពឱ្យលី សៅ ឈប់ ម៉ូតូ ដោយឡែកសៀង វាសនា លោតពីលើ ម៉ូតូទៅបាញ់ជនរងគ្រោះរហូតដល់ស្លាប់មុន ពេលបើកម៉ូតូគេចខ្លួន ខណៈដែលមាស សម្បត្ដិ និងកុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទ គូទតាមក្រោយ ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្ដិការបើកការ ស្រាវជ្រាវយ៉ាងម៉ត់ចត់ពីសំណាក់នគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ក្នុងរយៈពេល១១ថ្ងៃ បានបំបែកសំណុំរឿង ឃាតកម្មមួយនេះ រហូតឈានទៅដល់ការ ចាប់ខ្លួនអង្គរក្សទាំង៤នាក់ ពេលជិះម៉ូតូហែម ហមការពារឧកញ៉ាថោង សារ៉ាត់ មកដល់មុខ មន្ទីរពេទ្យរុស្សី ។ ក្រោយពីចំណាយពេល ជាច្រើនម៉ោងទាំងយប់ទាំងថ្ងៃ សួរដេញ ដោល អមដោយភស្ដុតាងនិងសាក្សីជាច្រើន នោះ សមត្ថកិច្ចបានឈានទៅដល់ការឡោម ព័ទ្ធចាប់ខ្លួនឧកញ៉ាថោង សារ៉ាត់ កាលពីយប់ ថ្ងៃទី០៣ ខែធ្នូ ប៉ុន្ដែរូបគេបានរត់គេចខ្លួន។

សមត្ថកិច្ចក៏បានឃាត់ខ្លួនឪពុកម្ដាយរបស់ ឧកញ៉ាថោង សារ៉ាត់ ក្រោយពីរកឃើញ កាំភ្លើងខ្លី ចំនួន៦ដើមនៅក្នុងផ្ទះ។

ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាប្រធានក្រុម ហ៊ុននាំចូលស៊ីម៉ង់ត៍ និងជាថៅកែហាងលក់ ពេជ្រ នៅក្បែរផ្សារធំថ្មី ត្រូវបានឃាតកបាញ់ សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅជិតហាងលក់ផ្លែឈើក្បែររបង ស្ដាតអូរឡាំពិក ។ យ៉ាងណាក៏ដោយនោះ សម្រាប់មូលហេតុពិត ដែលជំរុញឱ្យឧកញ៉ា ថោង សារ៉ាត់ រៀបចំផែនការបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ នៅមិនទាន់ដឹងការពិត នៅឡើយទេ ដោយសារតែមូលហេតុជាក់ ស្ដែងនោះ មានតែឧកញ៉ាថោង សារ៉ាត់ម្នាក់ គត់ ដែលដឹង ។

តាមការលួចបង្ហើបសមត្ថកិច្ច ឧកញ៉ាថោង សារ៉ាត់ ដែលតែងតែមានអង្គរក្សជិះម៉ូតូហែ ហម បានជ្រើសរើសក្រុមសន្ដិសុខជាច្រើន នាក់ ក្នុងគោលបំណងការពារសុវត្ថិភាព និង ដើម្បីប្រព្រឹត្ដបទល្មើសទាំងនេះ នៅក្នុងជំនួញ រកស៊ីរបស់ពួកគេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល