បុរសដែលមានអាយុ ៦៦ ឆ្នាំម្នាក់រស់នៅក្នុងតំបន់ភ្នំភាគខាងកើតប្រទេស ឥណ្ឌា គឺជាបុរស
ដែលមានគ្រួសារធំជាងគេបំផុតក្នុងលោក ដោយគាត់មានប្រពន្ធចំនួន ៣៩ នាក់ និងកូនជិត
១០០ នាក់។
លោកតា Ziona Chana ជាមេគ្រួសារដែលមានសមាជិកសរុប ១៦៧ នាក់ ដោយរួមមាន
ប្រពន្ធ៣៩ នាក់ កូន ៩៤ នាក់ និងចៅចំនួន ៣៣ នាក់។
សមាជិកចំនួន ១៦៧ នាក់នៃមហាគ្រួសារនេះ កំពុងរស់នៅជាមួយគ្នាក្នុងគេហដ្ឋានមួយដែល
មានកំពស់ ៤ ជាន់ មានបន្ទប់ចំនួន ១០០ ដែលស្ថិតនៅលើកំពូលភ្នំមួយនៅភូមិ បាកត្វាង រដ្ឋ
Mizoram ប្រទេស ឥណ្ឌ។
លោកតា Ziona Chana ធ្លាប់បានរៀបការជាមួយនារីចំនួន ១០ នាក់នៅក្នុងមួយឆ្នាំ ។ ប្រពន្ធ
ទាំងឡាយរបស់គាត់ រស់នៅក្នុងគេហដ្ឋានជាមួយគ្នា នៅក្បែរបន្ទប់របស់គាត់ ហើយពួកនាង
បានផ្សំដំណេកជាមួយគាត់តាមលេខរៀងម្ដងម្នាក់ៗ។ លោកតា Ziona Chana ចូលចិត្តឱ្យ
ប្រពន្ធទាំងឡាយមកគេងជាមួយខ្លួនម្ដង ៧ ទៅ ៨នាក់។
Rinkmini ដែលជាប្រពន្ធម្នាក់របស់លោកតា Ziona Chana បាននិយាយថា ប្រពន្ធទាំង ៣៩ នាក់សុទ្ធតែចូលចិត្តនៅជាមួយគាត់ ព្រោះថា គាត់ជាមនុស្សសំខាន់បំផុតក្នុងគ្រួសារ និងជា
បុរសសង្ហារជាងគេក្នុងភូមិ។
កូនៗរបស់លោកតា Ziona Chana បានចែកបន្ទប់គ្នានៅក្នុងគេហដ្ឋាន។ ក្នុងរូបនេះគឺជាបន្ទប់
គេងមួយក្នុងចំណោមបន្ទប់ទាំង ១០០ ។
ប្រពន្ធទាំងឡាយរបស់គាត់បានចែកវេណគ្នាទៅផ្សារ និងធ្វើម្ហូបអាហារសម្រាប់មហាគ្រួសារ
នេះ ចំណែកកូនស្រីគឺមានតួនាទីសម្អាត រៀបចំផ្ទះ និងបោកគក់។
រីឯកូនប្រុសៗវិញ ពួកគេត្រូវបានបែងចែកឱ្យធ្វើចំការ និងចិញ្ចឹមសត្វ។ មហាគ្រួសាររបស់
លោកតា Ziona Chana បានចំណាយអស់អង្ករ ៩១ គីឡូក្រាម និងប៉េងប៉ោះជិត ៦០ គីឡូក្រាម
ក្នុងមួយៗ។
លោកតា Ziona Chana បច្ចុប្បន្ន គឺជាអ្នកនាំមុខគេក្នុងចំណោមបុរសដែលមានប្រពន្ធច្រើន
បំផុត។ គាត់មានអារម្មណ៍ថា មានសំណាងខ្លាំងណាស់ ដោយខ្លួនមានអ្នកចិត្តទុកដាក់ និង
ថែទាំជាច្រើននាក់។ ទោះជាយ៉ាងណាក៏ដោយ គាត់បានឱ្យដឹងថា គាត់មិនមានបំណងនឹង
យកប្រពន្ធថែមទៀតនោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua