លោកតាកសិករជាជនជាតិ ឥណ្ឌា ឈ្មោះ Ramjeet Raghav បានក្លាយជាឪពុកមានវ័យ
ចំណាស់ជាងគេនៅក្នុងពិភពលោកនៅពេលលោកតាឈានចូលអាយុ ៩៤ឆ្នាំ ទើបគាត់
និងប្រពន្ធរបស់គាត់ឈ្មោះ Shakuntala អាយុ ៥៨ឆ្នាំមានកូនជាលើកដំបូងបង្អស់។
ក៏ដូចជាមនុស្សប្រុសឯទៀតៗផងដែរពេលមានទួនាទីធ្វើជាឪពុកជាលើកដំបូង លោកតា
Ramjeet មានអារម្មណ៍ថាមានការនឿយហត់ជាងមុននិងមានពេលវេលាតិចជាងមុនផង
ដែរសំរាប់រឿងប្តីប្រពន្ធ។
លោកតា Ramjeet បានអោយដឹងថា គាត់អាចប្រព្រឹត្តធ្វើរឿងនោះជាមួយប្រពន្ធរបស់គាត់
ពេញមួយយប់,ហើយឥឡូវនេះកូនប្រុសរបស់គាត់មានអាយុបានមួយឆ្នាំហើយ ដូច្នេះពួក
គាត់ត្រូវរកវិធីសាស្រ្តរៀបចំពេលវេលាសំរាប់រឿងប្តីប្រពន្ធនេះ។ លោកតាបន្ថែមថា "ខ្ញុំនិង
ប្រពន្ធអាចធ្វើរឿងនោះពេញមួយយប់,ជួនកាល ២ ទៅ ៣ដង។ ពេលថ្ងៃប្រសិនជាមាន
ពេល ពួកខ្ញុំក៏អាចធ្វើវាបានដែរ" ។
លោកតា Ramjeet Raghav នៅមានកំលាំងគ្រប់គ្រាន់ដើម្បីធ្វើការងារ ៩ម៉ោងក្នុងមួយថ្ងៃនិង
រកកំរៃបាន ១២ rupee (រូបីយវត្ថុរបស់ឥណ្ឌា ១ rupee = ០.០១៩៣៣៩ ដុល្លាអាមេរិក)ក្នុង
មួយសប្តាហ៍។ គាត់និយាយថា" ខ្ញុំមានសុភមង្គលខ្លាំងណាស់ពេលដែលបានប្រារព្ធធ្វើខួប
កំនើតគំរប់មួយឆ្នាំអោយកូនប្រុសរបស់ខ្ញុំ,ប៉ុន្តែខ្ញុំមិនចង់មានកូនទីពីរទៀតនោះទេ កូនតែ
មួយគឺគ្រប់គ្រាន់ហើយ។ ខ្ញុំក៏ធ្លាប់មានបំណងចង់បានកូនជាច្រើនផងដែរ ប៉ុន្តែជាក់ស្តែងការ
ធ្វើជាឪពុករបស់គេមិនមែនជាការងាយស្រួលដូចអ្វីដែលខ្ញុំស្រម៉ៃនោះឡើយ"។
បច្ចុប្បន្នក្រុមគ្រួសាររបស់លោកតាកំពុងតែរស់នៅក្នុងភូមិមួយនៃរដ្ឋ Haryana ភាគខាងជើង
ប្រទេសឥណ្ឌា។
ប្រភព៖ Genk
ដោយ៖ រដ្ឋា