បើទោះបីកម្ពុជាគឺជាប្រទេស កំពុងអភិវឌ្ឍមួយក៏ពិតមែន ប៉ុន្តែសម្រាប់ វិស័យទេសចរ របស់ប្រទេសវិញ គឺមានភាពអំណោយផលជាខ្លាំង បើប្រៀបធៀបទៅនឹងប្រទេស ជាច្រើនទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងចំណោមទីកន្លែងដ៏គួរឲ្យទាក់ទាញទាំងនោះ សម្រាប់ភ្ញៀវទេសចរ ភាគច្រើនជាទីក្រុងតូច និងភូមិមួយចំនួនដែលមានប្រាសាទបុរាណ និងតំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ចង់ដឹងថាទីកន្លែងនោះ ស្ថិតនៅឯណាខ្លះ នៅក្នុងប្រទេសកម្ពុជា សូមមើលខាងក្រោមនេះ ទាំងអស់គ្នា៖

១០. ខេត្តកែប
ជារមណីយដ្ឋានសមុទ្រតូចមួយ ដែលមានទេសភាពដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់ដ៏គួរ ទាក់ទាញបំផុតនៅក្នុង ប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ភ្ញៀវដែលបានមក លេងនៅទីនោះ អាចរីករាយមើលជាមួយនឹង ទិដ្ឋភាពផ្កាថ្មនៅក្នុងសមុទ្ររាក់ ឬអាចទៅលេងនៅ កោះទន្សាយដែលជាទីកន្លែង ដ៏ពេញនិយមបំផុតនៅ ជិតឆ្នេរខេត្តកែបផងដែរ។

៩. បានលុង
ជាទីក្រុងមួយនៃខេត្តរតនគីរី ស្ថិតនៅភាគឦសានប្រទេសកម្ពុជា មានចម្ងាយ ៦៣៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាជាគោលដៅទេសចរដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ ព្រោះនៅទីនោះ ភ្ញៀវអាចរីករាយជាមួយនិង ទេសភាពធម្មជាតិដ៏សែនមនោរម្យ។

៨. ខេត្តបាត់ដំបង
ជាទីក្រុងមួយ ដែលមានចំនួនប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជា និងក៏ជាតំបន់ប្រវត្តិសាស្រ្ត ដ៏ពេញនិយមផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ។

៧. ខេត្តកំពត
ខេត្តមួយនេះ មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីឈូងសមុទ្រប្រទេសថៃ ហើយត្រូវបានគេស្គាល់ថា ជាទីកន្លែងមាន ដាំដំណាំម្រេច យ៉ាងច្រើន ដែលម្រេចគឺជាម្ហូប ដ៏ឆ្ញាញ់ពិសាបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ។

៦. ខេត្តក្រចេះ
ជាទីក្រុងតូចមួយ មានទីតាំងស្ថិតនៅលើច្រាំងទន្លេមេគង្គ ដែលហ៊ុំព័ទ្ធដោយ សំណង់អគារចាស់ៗ នៅសម័យអាណានិគមរបស់បារាំង។ បើទោះបីក្រចេះ មិនមានវិស័យទេសចរណ៍ទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាក៏ជាទីកន្លែង ពេញនិយមមួយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ មកមើលសត្វផ្សោត ដ៏កម្រ ដែលរស់នៅក្នុង ទន្លេមេគង្គ។

៥. ខេត្តព្រះសីហនុ
ជាទីក្រុងកំពង់ផែដ៏ធំ និងជារមណីយដ្ឋាន ឆ្នេរខ្សាច់ពណ៌ស ដ៏ស្រសស្អាតរបស់កម្ពុជា ស្ថិតនៅលើឈូងសមុទ្រថៃ។ វាជាទីកន្លែងដ៏គួរឲ្យ ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិមកលំហែ កម្សាន្តនាថ្ងែចុងសប្ដាហ៏។

៤. ខេត្តសៀមរាប
ជាទីក្រុងដ៏រីកចម្រើនលឿនបំផុតរបស់កម្ពុជា និងក៏ជាមជ្ឈមណ្ឌលទេសចរណ៍ ដ៏សំខាន់មួយផងដែរ ដោយសារទីក្រុង ដ៏ស្រស់ស្អាតមួយនេះ គឺជាច្រកចូលទៅកាន់ ទិសដៅនៃប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ ដ៏ល្បីល្បាញនៅលើពិភពលោក។ ទន្ទឹមនឹងនេះ វាក៏ជាទីកន្លែងស្នាក់ នៅដ៏រីករាយផងដែរ បន្ទាប់ពីការវិលត្រឡប់ មកពីដំណើរកម្សាន្តនៅ តំបន់ប្រាសាទបុរាណ ក្នុងខេត្តមួយនេះ។

៣. ប្រាសាទកោះកេរ្ដិ៍
ជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយ សម្រាប់រយៈពេលដ៏ខ្លីនៅក្នុង គ.ស ៩២៨ ដល់ ៩៤៤។ នៅទីនោះ មានរូបចម្លាស់ដ៏ធំអស្ចារ្យមួយ ស្ថិតក្នុងប្រាសាទរាងសាជី ដែលមានកម្ពស់ ៣០ ម៉ែត្រព័ទ្ធជុំវិញទៅដោយព្រៃភ្នំ។ មានទីតាំងនៅភាគខាងជើង ប្រទេសកម្ពុជា ប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ក្នុងតំបន់បុរាណអង្គរ។

២. រាជធានីភ្នំពេញ
ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលមានទីតាំង ស្ថិតនៅលើដងទន្លេមេគង្គ ហើយទីកន្លែងដ៏មាន សក្ដានុពលបំផុត សម្រាប់ភ្ញៀវ ទេសចរជាតិ និងអរន្តជាតិរួមមាន ព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដែលជាទីកន្លែងប្រមូលផ្តុំ នៃវត្ថុបុរាណខ្មែរដ៏ធំមួយ ព្រមទាំងផ្សាររាត្រី ដែលជាកន្លែងលក់ វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ។

១. ប្រសាទអង្គរវត្ត
ជាប្រាសាទដ៏ល្អអស្ចារ្យ និងក៏ជាទីកន្លែង ដ៏ពេញនិយមបំផុតលំដាប់ទី ១ នៅកម្ពុជាសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានកសាងទ្បើងនៅពាក់កណ្តាលសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី II និងត្រូវបានដាក់បញ្ចូលជា “តំបន់បេតកភណ្ឌពិភពលោក” ដោយអង្គការយូឌីស្កូរនៅក្នុងឆ្នាំ១៩៩២៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល