តាកែវ៖ បន្ទាប់ពីតស៊ូនិងជំងឺថ្លើមដ៏កាចសាហាវអស់រយៈ ពេលជាច្រើនឆ្នាំ នៅទីបំផុតលោកឧត្តមសេនីយ៍ត្រី សាយ សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បានទទួលអនិច្ចកម្ម កាលពីរសៀលថ្ងៃអង្គារ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៤ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

នាយទាហ៊ានតំបន់ប្រតិបត្តិការសិករងខេត្តតាកែវម្នាក់ បានថ្លែងឲ្យដឹងពីជីវៈប្រវត្តិមេរបស់ខ្លួនថា លោក សាយ សារ៉ុន បានចូលបម្រើការងារជាមន្រ្តីកងយុទ្ធពលខេមរៈភូមិន្ទអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ លោកបាន ក្លាយជាមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែ វចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ។ ក្នុងរយៈពេលពីរបីឆ្នាំ ចុងក្រោយនេះ សុខភាពរបស់លោកចាប់ផ្ដើមប្រែប្រួល ដោយសារមានជំងឺមួយចំនួននៅក្នុងខ្លួន។ ក្នុងនោះជំងឺ ថ្លើម គឺជាជំងឺដ៏កាចសាហាវហើយកន្លងមកក្រុមគ្រូសារលោក ក៏បានបញ្ជូនលោកទៅព្យាបាលនៅក្រៅប្រទេស ផងដែរ។ ប៉ុន្តែដោយសារតែស្ថានភាពជំងឺហាក់មានសភាពកាន់តែធ្ងន់ធ្ងក្រុមគ្រូសារ ក៏បានបញ្ជូនមកកាន់លំនៅ ដ្ឋានវិញ។

ការបាត់បង់រូបលោកក្រៅតែពីធ្វើឲ្យក្រុមគ្រូសារមានទុក្ខក្រៀមក្រំ និងសោកស្ដាយស្រណោះហើយ ក៏បានធ្វើឲ្យ កូនប្រុសស្រី ៦នាក់ក្លាយជាកូនកំព្រាគ្មានឪពុកនោះ។ មរណភាពរបស់ឧត្តមសេនីយ៍ត្រី សាយ សារ៉ុន ក៏ជាការ បាត់បង់នាយទាហ៊ាន ដ៏អង់អាចម្នាក់ ដែលជាងពាក់កណ្ដាលជិវិតរបស់លោកបានធ្វើពលីកម្ម ដើម្បីប្រទេសជាតិ ជាពិសេសលោកបានចូលរួមរំដោះប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ៕

ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល