ការស្រាវជ្រាវថ្មី មួយបានបង្ហាញ ឲ្យដឹងថា ការរួមភេទនៅពេល ព្រឹកមិនត្រឹមតែ អាចធ្វើឲ្យ អ្នកមានអារម្មណ៍ សប្បាយ រីករាយ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ប្រយោជន៍ ដល់ប្រព័ន្ធ ការពារាងកាយ ទៀតផង។

ការសិក្សាបានបង្ហាញឲ្យឃើញថា សម្រាប់អ្នកដែលឆាប់រីករាយ ជាមួយពេលវេលារបស់ ពួកគេក្នុងមធ្យោយ ក្នុងពេល រួមភេទនៅពេលព្រឹក គឺទទួលបានភាព សប្បាយរីករាយ និងមានសុខភាពល្អជាងអ្នក ដែលជ្រើសរើស យក ការញ៉ាំកាហ្វេ និងនំបុ័ង នៅមុនពេលដែល ពួកគេចេញទៅក្រៅ។ មិនតែប៉ុណ្ណោះ ការទទួលបានភាពរីករាយ នៅពេលព្រឹក អាចជួយឲ្យពួកគេកាត់ បន្ថយនូវការទទួលជំងឺផ្សេង ដូចជាផ្ដាសាយ ប៉ុន្តែវាអាចជួយបង្កើន ភាព ស្រស់ស្អាតដល់សក់ ស្បែក និងក្រចក់ ថែមទៀតផង។

អ្នកស្រាវជ្រាវជនជាតិអាមេរិកផ្នែកវិទ្យាសាស្ត្រ និងផ្លូវភេទ លោក វេជ្ជបណ្ឌិត ហឺបែននិក បានបញ្ចាក់ថា ការរូមភេទ នៅពេលព្រឹកអាច ជួយឲ្យអ្នកមានអារម្មណ៍ល្អ ហើយវាអាចធ្វើឲ្យអ្នក មានភាពរឹងមាំ និងស្រស់ស្អាត ជាង មុនផងដែរ។ ជាងនេះវាអាចពង្រឹងប្រព័ន្ធការពាររាងកាយ ដោយការបន្ថែម នូវកម្រិត IgA ដែលសារធាតុ មួយ ប្រឆាំងនឹងភ្នាក់ងារ បង្កជំងឺផ្សេងៗ។ វាបញ្ចេញ សារធាតុគីមី ដែលបង្កើនកម្រិតអ័រម៉ូន Oestrogen ដែលជួយ ការពារស្បែក និងសក់ ផងដែរ។

ចំណែកឯការសិក្សាស្រាវជ្រាវមួយផ្សេងទៀត នៅឯសាកលវិទ្យាល័យ Queen បានណែនាំថា ការអនុវត្តការរួមភេទ ៣ ដងក្នុង១ សប្ដាហ៍អាចជួយកាត់បន្ថយ កម្រិតនៃជំងឺគាំបេះដូង និងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលថែម ទៀតផង។ សារៈប្រយោជន៍ផ្សេង ទៀតដូចជា សម្រួលចលនាឈាមរត់ ហេតុដូច្នេះហើយអាចកាត់បន្ថយ ការ ឡើងសំពាធឈាម។ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីរោគប្រកាំង ឈឺក្បាល់មួយចំហៀង និងកាត់បន្ថយអាត្រា ទឹកនោមផ្អែម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល