CamNews

យានរបស់ NASA ថតបានរូបភាពមនុស្ស នៅលើភពអង្គារ?

កាសែតពិភពលោករបស់អាល្លឺម៉ង់ កាលពីថ្ងៃទី ១កន្លងទៅ ឱ្យដឹងថា យានរុករកនៅលើភព
អង្គារ "Curiosity" ទើបបានផ្ញើមកកាន់ផែនដី នូវរូបភាពមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរូបថត
នេះ មានរូបភាពមួយ មានរូបរាងដូចទៅនឹងរាងកាយរបស់មនុស្សលោក។

រូប​ភាព​ចុង​ថ្មី​បំផុត ដែល​ទើប​បាន​ផ្ញើ​មក​ពី​ភព​អង្គារ

នៅពេលដែលមនុស្សភាគច្រើន មានចម្ងល់ថា តើមានជីវិតនៅលើភពព្រះអង្គារដែរ ឬអត់
ពេលនេះ ក្រុមអ្នកដែលជឿថា មានមនុស្សក្រៅភព មានភ័ស្ដុតាងបន្ថែមមួយទៀត បន្ទាប់ ពីយានដែលកំពុងបំពេញបេសកកម្មនៅលើភពព្រះអង្គារ បានផ្ញើររូបថតមកកាន់ផែនដី។

អ្នកដែលបានមើលរូបថតនេះ នឹងបានឃើញយ៉ាងច្បាស់នូវរូបភាពមនុស្សម្នាក់ កំពុងដើរលើ
សមុទ្រខ្សាច់ ដែលពោរពេញដោយដុំថ្ម របស់ភពអង្គារ។ រូបភាព បង្ហាញថា “មនុស្ស”នេះ មាន
ដៃ ជើង និងក្បាល ព្រមទាំងដើរដោយប្រញាប់ ដោយសារថា នៅខាងក្រោយ“មនុស្ស” នេះ
ហាក់ដូចជាមានស្នាមជើង និងខ្សាច់ហុយ។

ដុំ​ពន្លឺ​ដែល​ថត​បាន​ នៅ​លើ​ភព​អង្គារ

នៅពេលគេពិនិត្យមើលឱ្យបានច្បាស់ គេនឹងឃើញមានភ្នែកធំៗ មានមាត់ ព្រមទាំងមានមួក
ការពារផងដែរ។ ចំណែកដៃទាំងសងខាង ក៏ហាក់មានម្រាមដូចមនុស្ស។

ផ្ទុយពីការយល់ថា វាជាមនុស្សក្រៅភព ក្រុមអ្នកជំនាញការ ជឿថា នេះគ្រាន់តែជាថ្មមួយដុំ
ដែលមានរូបរាងដូចមនុស្ស ម្យ៉ាងទៀត “មនុស្ស” នេះ ក៏មានកម្ពស់ប្រហែលប៉ុន្មានសង់ទីម៉ែត្រ
ប៉ុណ្ណោះ។

រូប​ភាព​មុន​នេះ ក៏​បាន​បង្ហាញ​អំពី​ "មនុស្ស​" ម្នាក់ ​អង្គុយ​លើ​ដុំ​ថ្ម​ លើ​ភព​អង្ការ

នេះមិនមែនជាលើកដំបូងនោះទេ ដែលយាន Curiosity ថតបានរូបភាពចម្លែកនៅលើភពអង្គារ។
មុននេះ Curiosity ក៏ថតបានរូបភាពមួយ បង្ហាញថា មានដុំភ្លើងចម្លែក នៅលើភពនេះផងដែរ
ដែលមានអ្នកខ្លះថា វាជាយានអវកាសរបស់មនុស្សក្រៅភព ក៏ប៉ុន្ដែ  NASA អះអាងថា វាគ្រាន់
តែជាដុំថ្មមួយដុំ ដែលចាំងពន្លឺពីព្រះអាទិត្យ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ beforeitsnews