ភ្នំពេញ៖ ស្ថានទូតបារាំង ប្រចាំកម្ពុជានៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៣ នេះបានចេញ សេចក្តី
ប្រកាសព័ត៌មាន ដោយបញ្ជាក់លទ្ធផល នៃការស្រាវជ្រាវថា ការស្លាប់របស់លោក ឡូរ៉ង វ៉ាលី
យេ និងកូន៤នាក់ មិនមែនជាករណី ធ្វើអត្តឃាតដោយខ្លួនឯងទេ ។

សេចក្តីប្រកាសបញ្ជាក់យ៉ាងខ្លី ពីការស្រាវជ្រាវករណីស្លាប់ របស់គ្រួសារលោក វ៉ាលីយេ ថា “ការ
ស្រាវជ្រាវ មានការវិវត្ដយ៉ាងខ្លាំង ដែលលទ្ធផលបង្ហាញថា ករណីនេះមិនមែន ជាការធ្វើ អត្ដឃាត
នោះឡើយ”។

សពលោក វ៉ាលីយេ និង កូនៗរបស់គាត់ ត្រូវបានគេ ប្រទះឃើញសល់តែគ្រោងឆ្អឹងនៅក្នុង រថយន្ដ
និងក្រៅរថយន្ដរបស់លោក ស្ថិតនៅ បាតទឹកស្រះ ខាងក្រោយលំនៅ ដ្ឋាន ក្នុងភូមិ ទួលធ្នង់ សង្កាត់
រកាធំ ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីគ្រួសារ បរទេស
លាយខ្មែរមួយនេះ បានបាត់ខ្លួន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ ។

ការបង្ហាញលទ្ធនៃការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរទទួលបន្ទប់ ស្រាវជ្រាវ
ករណីនៃការ ស្លាប់របស់គ្រួសារ លោក វ៉ាលីយេ និងក្រុមស៊ើបសួរដទៃទៀត ត្រៀមចាក់ចេញពី
កម្ពុជា។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា លោកស្រី ក្លូឌីន អង់ហ្វ៊ូ ចៅក្រមស៊ើបសួរទទួលបន្ទុក
ស្រាវជ្រាវករណីនៃការ ស្លាប់របស់គ្រួសារ លោកវ៉ាលីយេ និងក្រុមស៊ើបអង្កេតរបស់លោកស្រី
ដែលត្រៀមចាកចេញពី ប្រទេសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរ កម្ពុជា
គ្រប់ លំដាប់ថ្នាក់ ទាំងស្ថាប័នតុលាការនិងនគរបាល ដែលបាន ចូលរួមសហការ យ៉ាងល្អឥតខ្ចោះ។
ការផ្លាស់ប្ដូរវត្ថុតាងនិងនីតិវិធី ការស្រាវជ្រាវដ៏ស្រួច ស្រាល់របស់នគរបាល បច្ចេកទេស និងការ
សាកសួរជាច្រើនអាចធ្វើទៅបាន គឺអាស្រ័យដោយមាន កិច្ចសហ ប្រតិបត្ដិការ ដ៏មានប្រសិទ្ធិភាព
និង មិនចេះនឿយហត់ ពីសំណាក់ភាគីកម្ពុជា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល