CamNews

ប្រឈមមុខជាប់ទោស ព្រហ្មទណ្ឌ បើសិន "ផិតក្បត់" រួមភេទ ដៃគូច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ តុលាការ រដ្ឋធម្មនុញ្ញ របស់ប្រទេស កូរ៉េខាងត្បូង អំឡូងថ្ងៃព្រហស្បត្តិ៍ ទី ២៦ ម្សិលមិញ នេះ បានធ្វើកំណែទម្រងទៅលើច្បាប់ ផិតក្បត់ ដ៏តឹងរឹង និង ចម្រូងចម្រាស់ មានរយៈពេលច្រើនជាង៦០ឆ្នាំ មកនេះ ស្តីពី ការផ្តន្ទាទោសព្រហ្មទណ្ឌ ដល់ទៅ ២ ឆ្នាំ​សម្រាប់បុគ្គលណាមួយ ដែលរួមភេទច្រើនដៃគូ ក៏ដូច ជារួមភេទក្រៅគូអាពាហ៍ពិពាហ៍ ។

សមាជិកចៅក្រម ៩ នាក់ ក្នុងនោះ សម្លេង ៧ ទល់នឹង ២ សម្លេង ងោយដឹងថា ច្បាប់តាំងពីឆ្នាំ ១៩៥៣ ស្តីពី ការការពារ គុណតម្លៃក្រុមគ្រួសារ មានលក្ខណៈជាបុរាណកាលមួយនេះ មិនត្រូវអនុលោម និងអនុម័ត ចូល ច្បាប់រដ្ឋធម្មនុញ្ញនោះ ទេ។ " បើទោះបីជា អំពើផិតក្បត់ ត្រូវបានថ្កោលទោស ជាអំពើអសីលធម៌យ៉ាងណាក៏​ដោយចុះ តែអំណាចរបស់រដ្ឋ មិនគួរណាចូលជ្រៀតជ្រែក ជីវិតឯកជនរបស់ពលរដ្ឋនោះទេនេះបើយោងតាម ការដកស្រង់ សម្តីប្រធានយុត្តិធម៌ Park Han-Chul ។

សេចក្តីសម្រេចចិត្តខាងលើនេះ ត្រូវបានចាប់សើរើឡើងវិញ បន្ទាប់ពីបានមើលឃើញទី ផ្សារភាគហ៊ុន សហ គ្រាសផលិតស្រោមអនាម័យ Unidus Corp., ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុន  ជំនាញផលិតស្រោម អនាម័យធំបំផុតរបស់ពិភពលោកនោះ មានការកើនឡើង ជាពិសេស ភាគហ៊ុនកើនឡើង ក្នុងស្រុកដល់ទៅ ១៥ ភាគរយជារៀងរាល់ថ្ងៃ ។

គួររំឮកថា នេះជាលើកទី ៥ ដែលតុលាការកំពូល បានធ្វើការពិចារណា​ទៅលើច្បាប់  រដ្ឋធម្មនុញ្ញ ផិតក្បត់ ដ៏ តឹងរឹងមួយនេះ ដែលបានបង្កើតឡើងដោយ រដ្ឋាភិបាល ប្រទេស កូរ៉េខាងត្បូង    ពាក់ព័ន្ធ​និងការប្រព្រឹត្តិបទ ល្មើសព្រហទណ្ឌបើសិនណារួមភេទច្រើនដៃគូ តួយ៉ាង រយៈពេល ៦ ឆ្នាំ ចុងក្រោយនេះ ជនជាប់ចោទ ចំនួន ៥៥០០ នាក់ រងនូវការចោទប្រកាន់ បទល្មើសខាងលើ ក្នុងនោះ តួរលេខ ៩០០ នាក់ មាននៅក្នុងឆ្នាំ​ ២០១៤ ប៉ុន្តែតួរលេខជនជាប់ចោទ បានធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកនៅត្រឹមតែ ២២    នាក់  នោះទេ សម្រាប់ ការ ជាប់ទោសចុងក្រោយបំផុត ។ គួរបញ្ជាក់ថា និន្នាការនៃការធ្វើកំណែទម្រង់មួយនេះ គឺជាការឆ្លុះបញ្ជាំងពីការ ផ្លាស់ប្តូរនិន្នាការសង្គម នៅក្នុងប្រទេស ដែលឈានទៅរកភាព ទំនើបនីយកម្ម   ជាទូទៅមានការប្រឈមជា មួយនឹងផ្នត់គំនិតបុរាណនិយម រក្សាអភិរក្សទំនៀបទម្លាប់វប្បធម៌ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ channelnewsasia