ក្រុងឡុងដ៍ៈ ពេលខ្លះការបង្ករបួសស្នាម អាចកើតមានឡើងដោយចេតនា និងអចេតនានៅ
លើ ទីលានបាល់ទាត់ ដោយ ពេលខ្លះមានតិចតួច និងពេលខ្លះធ្ងន់ធ្ងរក៏មានដែរ ។ ទន្ទឹមនឹង
នោះដែរ ច្បាប់ផ្សេងៗ ក៏ត្រូវបានចងក្រងអស់ហើយដែរ តែវាអាស្រ័យកីឡាករនីមួយៗ ប្រ
កាន់ឲ្យបានខ្ជាប់ខ្ជួន យ៉ាងណានោះ ។

ច្បាប់ទាំងនោះដែរ គឺត្រូវរឹតបណ្តឹងជាខ្លាំង ចំពោះកីឡាកររូបណាដែលធ្វើខុស ការដែលបង្ក
របួសស្នាមធ្ងន់ធ្ងរនៅលើទី លានជាដើម ដោយមានទាំងការព្យួរការប្រកួត រយៈពេលវែង
ពិន័យជាប្រាក់ និងដកសិទ្ធិជាកីឡាករជារៀងរហូត ។ ការពិន័យនេះដែរធ្វើឡើង មិនត្រឹមតែ
ទៅលើកីឡាករនោះទេ មានអាជ្ញាកណ្តាល គ្រូបង្វឹក សហព័ន្ធ និងអ្នកគាំទ្រក៏មាន ដែរឲ្យតែ
ធ្វើខុស ក្រោយពេលមាន បញ្ហាដូចជា ការពោលពាក្យមិនសមរម្យ មានការរើសអើងពូជជា
ដើម ការធ្វើឲ្យខូច ខាតរបស់រួមនៅក្នុងកីឡដ្ឋាន និងធ្វើឲ្យមានរបួសស្នាមទៀតនោះ ។

សម្រាប់កីឡាករល្បីមាន Lionel Messi និង Cristiano Ronaldo តែងតែត្រូវបានគេធ្វើបាប ទាំង
លេងនៅក្នុងក្លឹប និង ក្រុមជម្រើសជាតិ ព្រោះជាកីឡាករបង្គោល បើកីឡាករនេះរបួសទៅ និង
អវត្តមានក្រុមផ្សេង វាងាយនឹងយកឈ្នះក្រុម នេះណាស់ ។ ហេតុដូចនេះ កីឡាករនីមួយៗត្រូវ
ប្រុងប្រយ័ត្នខ្លួនឯង ឲ្យបានខ្ពស់ ព្រោះថាពេលខ្លះលោកអាជ្ញាកណ្តាល និងជំនួយការរបស់គាត់
ក៏មើលពុំឃើញដែរ ក្នុងខណៈដែលមានកាមេរ៉ា ចាប់យ៉ាងច្បាស់ក៏ដោយ តែហើយគឺវាហើយ
ហើយ ។ តើការប៉ះទង្គិចគ្នាទាំងអស់នោះ វាសាហាវប៉ុណ្ណា យើងចូលរួមទស្សនាវីដេអូ ខាង
ក្រោមទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/7JW9EIHBapQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/7JW9EIHBapQ&rel=1" /></object>

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល