ជាការពិតណាស់ នៅលើពិភពលោកយើងសព្វថ្ងៃនេះ កំពុងមានការមមាញឹកនៅក្នុង
ការប្រកួតប្រជែង   ដែលជាហេតុធ្វើអោយមានប្រជាជនភាគច្រើនមានអារម្មណ៏តាន
តឹង ( Stress ) បន្ទាប់ពីបានបំពេញការងារ ក៏ដូចជាការសិក្សា។

ខណៈពេល ដែលមានបញ្ហានេះបានចោទឡើងនោះ  ក៏នាំអោយប្រជាជន   ដែលនៅក្នុងនោះ
រួមមាន   សិស្សសាលា  និស្សិតសកលវិទ្យាល័យ  ក៏ដូចជា អ្នកបំរើការតាមស្ថាប័នផ្សេងៗ  នា
ទីក្រុង  Shanghai ប្រទេសចិន   បានប្រមូលផ្តុំគ្នាក្នុងការយកខ្នើយរបស់ខ្លួនយកមកវាយគ្នាទៅ
វិញទៅមក ដើម្បីកាត់បន្ថយភាពតានតឹងរបស់ខ្លួន។

បើយោងទៅតាមសម្តីរបស់លោក   Eleven  Wang  ដែលជាអ្នករកឃើញនូវកម្មវិធីក្នុងការកាត់
បន្ថយភាពតានតឹងនេះ ( Stress ) តាមរយៈការយកខ្នើយមកវាយគ្នាទៅវិញទៅមក បានអោយ
ដឹងថា សព្វថ្ងៃនេះ  មានបុគ្គលិកដែលជាអ្នកបំរើការតាមស្តាប័នផ្សេងៗ ក៏ដូចជាសិស្ស និស្សិត
មួយចំនួនកំពុងតែមានសំពាធ   ពោលគឺភាពតានតឹងពីកន្លែងបំពេញការងារ ក៏ដូចជាការសិក្សា
ដូច្នេះ  ពួកយើងបានបង្កើតកម្មវិធីនេះឡើង  ដោយសង្ឃឹមថា   វានិងអាចជួយពួកគេកាត់បន្ថយ
ភាពតានតឹងរបស់ខ្លួនបាន ។

គាត់បានបន្ថែមទៀតថា  នៅពេលខ្លះពួកយើងមានសំពាធការងារ  ពីចៅហ្វាយនាយ  លោកគ្រូ
អ្នកគ្រូ  ក៏ដូចជាមុខវិជ្ជាត្រៀមប្រលងផ្សេងៗ ដូច្នេះ កម្មវិធីនេះ អនុញ្ញាតអោយអ្នកមានភាពតាន
តឹងទាំងអស់  អាចសរសេរបាននូវឈ្មោះចៅហ្វាយនាយ  លោកគ្រូអ្នកគ្រូ  និងមុខវិជ្ជាត្រៀមប្រ
លងនៅលើខ្នើយរបស់ខ្លួន  រួចធ្វើការវាយគ្នាទៅវិញទៅមក  ដែលវាជាចំណែកមួយក្នុងការកាត់
បន្ថយភាពតានតឹងរបស់ពួកគេ ។

បន្ទាប់ពីបានចូលរួមកម្មវិធីនោះមក  ស្រ្តីជនជាតិចិនម្នាក់ដែលមានវ័យ ២៤ ឆ្នាំ និងមានឈ្មោះថា
Chen Yi បាននិយាយថា  ៖ ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយណាស់ អំឡុងពេលដែលបាន
ចូលរួមលេងកម្មវិធីមួយនេះ គួរបញ្ជាក់ផងដែរថា ខ្ញុំមានការមមាញឹកខ្លាំងមែនទែនជាមួយការងារ
ការិយាល័យ   ដែលបានធ្វើអោយខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង  ក៏ប៉ុន្តែ  ឥលូវខ្ញុំមានអារម្មណ៏ថា
ធូរស្រាល បន្ទាប់ពីបានបញ្ជេញញើស អំឡុងពេលចូលរួមក្នុងកម្មវិធីមួយនេះ ហើយវាពិតជាបាន
ធ្វើអោយខ្ញុំមានអារម្មណ៏ស្រស់ស្រាយមែនទែន ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth