កាលពីម្សិលមិញ វីដេអូរបស់ Zayn និង Louis ជក់កញ្ឆានៅ ក្នុងឡានពេលគេ ធ្វើដំណើរនៅ ប៉េរូ បានលេចឡើង ហើយថ្ងៃនេះ ខាងអ្នកតំណាង របស់ក្រុម បានប្រកាសថា វីដេអូនោះ មិនមែន សមាជិកទាំង ២ ជាអ្នកបង្ហោះឡើយ តែត្រូវជនទី ៣ ជាអ្នកបង្ហោះដាក់ អ៊ីនធើណេត ។

ជាមួយនិង ការប្រកាសនេះ គេក៏បានដឹងថា One Direction បានត្រៀមមេធាវី ដើម្បីដាក់ពាក្យប្តឹង ជនទី ៣ នោះដែលបាន បង្ហោះវីដេអូនោះ ។ មេធាវីរបស់ One Direction បានចាប់ផ្តើមស្រាវជ្រាវ លើករណីនេះហើយ ។ យ៉ាងណាមិញ វីដេអូមួយនេះ វាពិតជាបាន ធ្វើអោយ អ្នកគាំទ្ររបស់ក្រុម One Direction ខឹងសម្បារ ជាខ្លាំងដោយ ហេតុផលជាច្រើន និងពាក្យសំដីខ្លះទៀត ដែលគេមិន អាចទទួលយកបាន ។ ទស្សនិកជនខ្លះ បានបង្ហាញការ ដុតសំបុត្រ ចូលទស្សនា Concert ក្រុម One Direction ទៀតហើយ សកម្មភាពនេះ បន្តៗជាប់គ្នា រហូត ។ អ្នកគាំទ្រជាច្រើន បានសំដែង ការខកចិត្ត ជាខ្លាំងដោយ និយាយថា ពួកគេ មិនដែលនឹកស្មានថា សមាជិក One Direction គឺជា មនុស្សបែបនេះសោះ ការជក់កញ្ឆា វាមិនសូវអីនោះទេ តែការមាក់ងាយ ប្រើពាក្យរើសអើងទាំង នោះក្នុងវីដេអូ វាពិតជាមិន អាចទទួលយក បានឡើយ ។

ការប្រកាស អោយមេធាវី ស៊ើបអង្កេត រឿងនេះ វាគ្រាន់តែជា ឡេសនិងការ យក មុខមាត់ ដើម្បីកុំអោយ គេថាក្រុម One Direction ជាអ្នកបង្ហោះវីដេអូ នេះខ្លួនឯង ។ យ៉ាងណាមិញ Louis និង Zayn គួរតែដឹងថា ខ្លួនជាតារាមាន អ្នកគាំទ្រនឹង យកជាគំរូច្រើនណាស់ មិនគួរណាខ្លួន មានគំនិត ថតវីដេអូបែប នេះឡើងឡើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton