ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្តីបារម្ភរបស់វិនិយោគិន ជប៉ុន ពីបញ្ហាតម្លៃ និងសមត្ថភាព នៃការ
ផ្គត់ផ្គង់ថាមពលអគ្គិស នីនៅកម្ពុជានោះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក
ស៊ុយ សែម បានបញ្ជាក់ថា កម្ពុជាលែងមាន បញ្ហាកង្វះថាមពលអគ្គិសនីទៀតហើយ រហូត
ដល់ឆ្នាំ២០២០។

ការថ្លែងអះអាងរបស់លោករដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ
២០១៣ ក្នុងជំនួប សំណេះសំណាល និងពិភាក្សាការងារជាមួយលោក Yuji KUMAMARU
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ លោក Yuji KUMAMARU បានសំណូមពរ ដល់លោករដ្ឋមន្ត្រី ស៊ុយ សែម ជួយ
ផ្តល់ពត៌មានអំពី ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ព្រោះអ្នកវិនិយោគជប៉ុន មានការព្រួយ
បារម្ភអំពីតម្លៃ និងសមត្ថភាពផ្គត់ផ្គង់អគ្គិ សនីនៅកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន ក៏បានស្នើសូមលោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជួយសម្រួល និង គាំទ្រ
ដល់អ្នកវិនិយោគ ជ ប៉ុនដែលកំពុងនិងមានបំណងមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា និង
សូមជួយគាំទ្រក្រុមហ៊ុនជប៉ុន នីតឺស៊ុយ ម៉ាញនីង ដែលកំពុងរុករករ៉ែនៅកម្ពុជា។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានឆ្លើយតបទៅឯកអគ្គរាជទូតជប៉ុនវិញថា ចាប់ពីពេលនេះរហូត
ដល់ឆ្នាំ២០២០ កម្ពុ ជាលែងមានបញ្ហាកង្វះថាមពលអគ្គិសនីទៀតហើយ ព្រោះកម្ពុជាមាន
កន្លែងផ្តល់នូវថាមពលជាច្រើនកន្លែង ដែល ទើបដាក់ឲ្យដំណើរការ។

លោកបានបញ្ជាក់ថា កាខ្វះខាតអគ្គីសនីកន្លងមក បណ្តាលមកពីកត្តាពីរយ៉ាង គឺការកើនឡើង
នូវការប្រើប្រាស់ ហួសពីការគ្រោងទុក និងកាផ្គត់ផ្គង់ពីប្រទេសជិតខាង ដែលបានចុះកិច្ចព្រម
ព្រៀងរួចហើយ មិនបានគ្រប់គា្រន់ តាមកិច្ចព្រមព្រៀង។ «ឥឡូវនេះយើងលែងជួបប្រទះការ
ខ្វះខាងអគ្គិសនីដូចមុនទៀតហើយ ដោយសារវារីអគ្គិសនី កំចាយ១៩៣,៨ មេហ្គាវ៉ាត់ ដើរបាន
១២០ មេហ្គាវ៉ាត់ រោងចក្រធ្យូងថ្មនៅព្រះសីហនុ ១០០មេហ្គាវ៉ាត់ ដើរបាន ៥០មេហ្គាវ៉ាត់ វារី
អគ្គីសនីអាតៃ ១២០មេហ្គាវ៉ាត់ ដើរបាន៣៥ មេហ្គាវ៉ាត់ ហើយបានបញ្ជូនភ្លើងតាមខ្សែបញ្ជូនមក
ភ្នំពេញ និងតាមបណ្តាខេត្ត។»

បើតាមលោករដ្ឋមន្រ្តី ផែនការពីឆ្នាំ២០១៣ ដល់ ២០៣០ រាជរដ្ឋាភិបាលបានអនុម័តឲ្យមានការ
វិនិយោគសាង សង់អគ្គិសនីធ្យូងថ្ម ជាង ១ពាន់មេហ្គាវ៉ាត់ និងវារីអគ្គិសនី ជាង១ពាន់មេហ្គាវ៉ាត់
ដូច្នេះកម្ពុជាមិនមានឧបសគ្គផ្នែក វិស័យអគ្គិសនីទៀតទេ ពីឥឡូវដល់ ២០២០ ហើយកម្ពុជា
មានខ្សែបញ្ជូនអគ្គិសនី តាមជនបទនៅទូទាំងប្រទេស ជាង ៥០ភាគរយរួចហើយ នៅសល់ជិត
៥០ភាគរយទៀត នឹងបង្ហើយនៅមុនឆ្នាំ២០២០។

ចំពោះតម្លៃអគ្គិសនី លោករដ្ឋមន្រ្តី ស៊ុយ សែម ទទួលស្គាល់ថា មានតម្លៃខ្ពស់ជាងប្រទេសជិត
ខាងបន្តិច ដោយ សារនេះ ជាកាវិនិយោគដំបូង មិនទាន់បានរំលោះទុន ហើយរដ្ឋាភិបាលមិន
មាននយោបាយឧបត្ថម្ភទុនដូចប្រទេស ជិតខាងនេះទេ។

ចំពោះវិស័យឧស្សាហកម្មពីអ្នកវិនិយោគជប៉ុន លោករដ្ឋមន្រ្តីបានសម្តែងការស្វាគនម៍ និងរង់ចាំ
សហការជួយសម្រូល រាល់ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនផ្សេងទៀត ដែលមានបំណងចង់មកវិនិ
យោគ ចំណែកក្រុមហ៊ុនរ៉ែជប៉ុន ដែល កំពុងធ្វើសកម្មភាពសិក្សារុករកនៅកម្ពុជា កំពុងតែសហ
ការយ៉ាងល្អជាមួយក្រសួង ដើម្បីអនុវត្តការងារទាំងឡាយ ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានសំណូមពរឲ្យប្រទេសជប៉ុនជួយគម្រោងខ្សែបណ្តាញ
បញ្ជូនអគ្គិសនីតង់ស្យុង មធ្យម និងទាប ជាង ១ លានដុល្លានៅខេត្តមណ្ឌលគីរី ដែលឥឡូវ
កំពុងបំពេញបែបបទ ដើម្បីស្នើសុំ ហើយសូម ឲ្យមានអ្នកជំនាញការថាមពលមកប្រចាំការ
នៅអគ្គនាយកដ្ឋានថាមពល។

លោករដ្ឋមន្រ្តីក៏បានស្នើឲ្យលោកឯកអគ្គរាជទូតជួយអំពាវនាវ ដល់ក្រុមរ៉ែជប៉ុនផ្សេងទៀត មក
វិនិយោគវិស័យរ៉ែនៅ កម្ពុជា និងសូមអរគុណដល់ប្រទេសជប៉ុន ដែលបានជួយដល់វិស័យនានា
របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាម ពល។

លោកឯកអគ្គរាជទូតក្នុងជំនួបពិភក្សាការងារនេះ ក៏បានបញ្ជាក់ផងដែរថា រយៈ៣ខែ ក្រោយការ
បំពេញបេសកកម្មនៅកម្ពុជា លោកបានធ្វើដំណើរទស្សនកិច្ចជួបមន្ត្រីរាជការតាមមន្ទីរ និងខេត្ត
នានា ហើយបានលើកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អនា ពេលកន្លងមករវាងរាជរដ្ឋាភិបាល
និងប្រជាជន នៃប្រទេសទាំងពីរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល