-ស្នងការ ខេត្តកំពង់ចាម មិនបន្ថយដៃ លើការទប់ស្កាត់ ក្រុមក្មេងទំនើង ដែលបង្កការ អុកឡុកសង្គម

កំពង់ចាម ៖ ក្រោយពីស្ងប់ស្ងាត់ អស់មួយរយះ ឥឡូវនេះចំហាយក្លិនក្រុម ក្មេងទំនើង ឫក្រុមយូកូម បានរើសើឡើងវិញហើយ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើឲ្យនគរបាលខេត្តមួយនេះ បន្តប្រតិបត្តិការ តាមរយះ ការទប់ស្កាត់ នូវសកម្មភាព អាណាធិបតេយ្យមួយនេះ ។

ជាក់ស្តែង កាលពី រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្មេងទំនើង ឈាមរាវ២នាក់ បានបង្ហោះម៉ូតូ តាមដងផ្លូវ យ៉ាងរំភើយ មិនគិតថា បង្កគ្រោះថ្នាក់ដល់ ប្រជា ពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវនោះឡើយ និងនាំឲ្យប៉ះពាល់ ដល់សណ្តាប់ ធ្នាប់សង្គមនោះទេ។

ប៉ុន្តែក្មេងយូកូមទាំង២នាក់ ម្នាក់គ្មាន មុខរបរពិតប្រាកដ និងម្នាក់ទៀតជាសិស្សសាលា ត្រូវបានកម្លាំងនគរបាល ក្រុងកំពង់ចាម ដេញចាប់បានភ្លាមៗ បានទាំងម៉ូតូ បានទាំងមនុស្ស យកទៅ សួរនាំ និងមានវិធានការណ៍ តាមផ្លូវច្បាប់ ពោលមិនទុកឲ្យក្រុមនេះ បន្ត សកម្មភាព ដែលសង្គមស្អប់ខ្ពើមនោះទេ ។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នគរបាល បានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា នៅចំណុចទន្លេអុំ ភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានក្រុមទំនើង២នាក់ បាននាំគ្នាបង្ហោះ ម៉ូតូ ដោយ គ្មានខ្លាចញញើត សមត្ថកិច្ច និងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវទៀតផង។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ភ្លាមៗ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ កម្លាំងនគរបាល ចុះទៅតាមចាប់ ក្រុមក្មេងទំនើងទាំងនេះ យកមកសួរនាំ និងមានវិធានការណ៍ តាមនីតិវិធី។ ពេលនោះ កម្លាំងនគរបាល បានចុះទៅឃាត់ខ្លួន ពួកគេទាំង២នាក់ ព្រមទាំងដកហូត ម៉ូតូសេរី ទំនើបមួយគ្រឿង អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងអ្នកបើក អត់ពាក់មួក សុវត្ថិភាពទៀតផង។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងថា ក្មេង យូកូមទី១ ឈ្មោះស៊ឹម ប៊ូសេន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងទី២ឈ្មោះ ហាក់ រស្មី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី៩G វិទ្យាល័យព្រះសីហនុ រស់នៅភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល សម្រាប់ក្មេង ទំនើងទាំង២នាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ សមត្ថកិច្ច ធ្វើការត្រួតពិនិត្យម៉ូតូ ថា តើមាន ឯកសារ ត្រឹមត្រូវ(ពន្ធម៉ូតូ) ឫមួយយ៉ាងណា?ហើយបើមាន ត្រូវឲ្យយកទៅធ្វើ ស្លាកលេខ នៅមន្ទីរសាធារណការ ខេត្តកំពង់ចាម និងបំពាក់កញ្ចក់ ឲ្យបាន ត្រឹមត្រូវ ។

ដោយឡែក ក្មេងទំនើងទាំង២នាក់ ត្រូវបាននគរបាល កោះហៅឲ្យ អាណាព្យាបាលចូលមក ធានា និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់នូវ សកម្មភាព ដែលសង្គមស្អប់ខ្ពើមមួយនេះ។

ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់បញ្ហាក្មេងទំនើង ឫក្មេងយូកូម នៅខេត្តកំពង់ចាម ជាពិសេស នៅក្រុងកំពង់ចាមនោះ លោកនឹងទប់ស្កាត់មិនឲ្យ ពួកគេបន្តធ្វើ សកម្មភាពបែប នេះទៀតឡើយ បើទោះបីពួកគេ ជាកូនមន្រ្តីជាន់ខ្ពស់ ឫកូនសមត្ថកិច្ច ណាក៏ដោយ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រុមទំនើង ជាច្រើននាក់ ត្រូវបាន កម្លាំងនគរបាល បង្ក្រាប និងចាប់ខ្លួន ជាច្រើននាក់ យកទៅអប់រំ និងចាត់ការ តាមផ្លូវច្បាប់ ក្រោយពីពួកគេ បានបង្ហោះម៉ូតូ ដេញវាយគ្នា និងប្រព្រឹត្តទង្វើ អសកម្មផ្សេងៗ នៅក្នុងខេត្តកំពង់ចាម ។

ចំពោះបញ្ហាក្មេងទំនើងទាំងនេះ ត្រូវបាន ប្រជាពលរដ្ឋ បង្ហាញការគាំទ្រ ឲ្យសមត្ថកិច្ចមានវិធានការណ៍ តាមផ្លូវរដ្ឋបាល ឲ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពីព្រោះក្រុមយុវជន ទាំងនេះហើយ ដែលជាទំពាំង ស្នងឫស្សី របស់សង្គមជាតិ តែបើពួកគេបណ្តែតបណ្តោយខ្លួន ទៅរកទង្វើខ្មៅងងឹង និងសង្គមស្ពប់ខ្ពើមនោះ តើសង្គមទៅជាយ៉ាងណា? ប្រជាពលរដ្ឋម្នាក់ ដែលមាន Account Facebook ឈ្មោះ Prek Jick មើលទៅទំនង ជាមន្រ្តីសមត្ថកិច្ច មួយរូបនេះ នៅខេត្តកំពង់ចាមនោះ បានបញ្ចេញមតិរបស់ខ្លួន ចំពោះបញ្ហាក្មេងទំនើងយ៉ាងដូច្នេះថា «ប្អូនៗយុវជន មិនត្រូវយកតម្រាប់តាម ក្មេង២នាក់នេះទេ ។

ពួកគេ ទាំង២នាក់ បង្ហោះម៉ូតូ គ្មានគិតពីសុវត្ថិភាព អ្នកដទៃ ហើយសូម្បីតែខ្លួនឯង ក៏មិនគិត ជិះម៉ូតូមិនពាក់ មួកសុវត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ បង្កការភ័យខ្លាច ដល់អ្នកដំណើរ និងក្តីអាម៉ាស់ ដល់មាតា បិតា។ល។និង។ល។» ។

ដូច្នេះ បញ្ហាក្មេងទំនើង ឫក្មេងយូកូមទាំងនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច តាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេសត្រូវនាំគ្នាចូលរួម ពង្រឹងវិធានរដ្ឋបាល និងទប់ស្កាត់ គ្រប់សកម្មភាព បើមិនដូច្នេះទេ នឹងនាំឲ្យសង្គមដែលកំពុង មានរីកចម្រើន នឹងធ្លាក់ចុះ បន្តិចបន្តងៗដោយសារតែពួកគេមួយក្តាប់តូចនេះ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល