ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រនៃបណ្ឌិតសភា ចិន បានរកឃើញភ័ស្ដុតាងដែលបញ្ជាក់
បង្ហាញអំពីវត្ដមានរបស់ ដាយណូស័រ ហោះដែលាមានជំនាញខាងចាប់សត្វបក្សាបក្សី
ធ្វើជាចំណី។
ការរកឃើញខាងលើ ត្រូវបានគេប្រកាសជាផ្លូវការបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្រ ចិន រក
ឃើញ ហ្វូស៊ីល (ឆ្អឹងក្លាយជាថ្ម) របស់ ដាយណូស័រ ដែលខាងក្នុងពោះរបស់វាមានផ្ទុក
ហ្វូស៊ីល របស់សត្វស្លាបបុរាណ នៅប្រទេស ចិន។
សត្វ ដាយណូស័រ ដែលចូលចិត្តរស់នៅលើដើមឈើរប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះ
ថា Microraptor gui ។
គួររំឮកថា កាលពីមុន ក្រុមអ្នកបុរាណវិទ្យាធ្លាប់បានលើកឡើងអំពីវត្តមានរបស់ ដាយ
ណូស័រ ដែលចូលចិត្តស៊ីសត្វមានស្លាប ប៉ុន្ដែរហូតមកដល់ពេលនេះ ទើបគេរកឃើញភ័ក្ដុ
តាងថ្មី និងដំបូងគេបំផុតដើម្បីបញ្ជាក់អំពីវត្តមានរបស់ ដាយណូស័រហោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail