CamNews

គ្រូបង្រៀន នៅវិទ្យាល័យ ឥន្ទ្រទេវី ចាប់ចោរគាស់ផ្ទះ ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ គ្រូបង្រៀននៅវិទ្យាល័យឥន្ទ្រ ទេវីម្នាក់ ពេលត្រឡប់មកពីបង្រៀនវិញ ស្រាប់តែឃើញ
ជនសង្ស័យម្នាក់ ដែលធ្វើ សកម្មភាពគាស់ផ្ទះ យកទ្រព្យសម្បត្ដិនោះ ក៏ចាប់ខ្លួនប្រគល់ឱ្យទៅ
សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិត
នៅផ្ទះគ្មាន លេខ ផ្លូវលេខ ១០១៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រមទាំង
រឹបអូសបានវត្ថុតាងមួយចំនួន ដូចជា តួណឺ វីស និងដង្កាប់ជាដើម ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យរូប នេះ ឈ្មោះ
អ៊ុន មិត្ដ ហៅ អាញ៉ាញ់ អាយុ ២៥ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់ នៅក្នុងស្ដង់អេតចាយ តាម
បណ្ដោយផ្លូវ លេខ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រីឯជនរងគ្រោះ ឈ្មោះ
ប៉ែន ចន្ថា អាយុ ៤៦ឆ្នាំ មុខរបរ ជា គ្រូបង្រៀន ស្នាក់នៅចំណុចកើតហេតុខាង លើ ។

របាយការណ៍របស់នគរបាល បានបន្ដថា  មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុម គ្រួសារ បាន
ចេញពីផ្ទះទៅធ្វើការដោយចាក់ សោរទ្វារផ្ទះជិត លុះដល់វេលាម៉ោង ៩យប់ ថ្ងៃទី០៩ ខែកក្កដា នៅ
ពេលដែលជនរងគ្រោះ ត្រឡប់មកពីបង្រៀនវិញ ស្រាប់តែ ឃើញជនសង្ស័យរូបនេះ កំពុងដើររើស
ក្រដាសនៅយ៉មុខផ្ទះ ហើយពេលនោះបាន ឃើញទ្វារផ្ទះខាងក្រោយរបើក ដោយមាន ស្នាមគាស់
ក៏ទៅឃាត់ខ្លួនជននេះប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង ។បច្ចុប្បន្នជនសង្ស័យរូប នេះ ត្រូវបានឃុំខ្លួនជា
បណ្ដោះអាសន្ននៅ អធិការនគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល