ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុស វ័យ ១០ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាអភ្តូតហេតុ ហួស ពោល គេពិតជាមិនបានស្លាប់បាត់បង់ជីវិត អ្វីនោះទេ បន្ទាប់ពីដែកប្រវែង វែង មួយដើមចាក់ ដោតជាប់បំពង់ក ពីផ្នែកខាងឆ្វេង ធ្លាយ ដល់ចុងត្រជាក់ផ្នែកខាងស្តាំ នេះបើយោងតាមការអោយ ដឹងពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ប្រភពដដែល បន្តអោយដឹងថា ក្មេងប្រុសវ័យ ១០ ឆ្នាំ ដែលត្រូវជាជនរងគ្រោះម្នាក់នេះ មានឈ្មោះ ថាWeverton Silva ហើយបើនិយាយពីមូលហេតុ ដែលនាំអោយមានដែកចាក់ដោតជាប់បំពង់កគេ យ៉ាងដូច្នេះ ក៏ដោយសារតែ គេបានធ្លាក់ចុះពីដើមឈើមក ធ្លាក់ចំដែក ប្រវែង ៦០ ស.ម មួយដើម នេះផ្ទាល់តែម្តង ។

Rodrigo Chicralla ជាវេជ្ជបណ្ឌិត ជំនាញមួយរូប បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌ មានទូរទស្សន៍ប្រេស៊ីល Globo TV អោយដឹងថា វាពិតជារឿងមួយដ៏មិននឹកស្មានដល់ ខណៈក្មេង តូចរូបនេះ នៅតែមានជីវិតទៅកើត ក៏ព្រោះតែ ដែកមួយដើមនោះ បានចាក់ដោត ប៊ិះនឹងចំសរសៃ ឈាមក្រហម ក៏ដូចជា បេះដូងរបស់គេ ។

ខណៈបានជួបនឹងឧបទ្ទេវហេតុ នៅក្នុងក្រុង Rio de Janeiro ក្មេងប្រុសតូចនោះ ភ្លាមៗ ត្រូវបានគេ បញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ដោយនៅក្នុងនោះ ក្រុមវេជ្ជបណ្ឌិតបានចំនាយ ពេលដល់ទៅ ៥ ម៉ោង ក្នុងប្រតិបត្តិការ វះកាត់ យកចម្រឹងដែកចេញវិញ ។ ជាលទ្ធផល ក្រោយពី ការវះកាត់ ដោយទទួលបានជោគជ័យហើយនោះ ក្មេងប្រុសតូចរូបនេះ ត្រូវបានរកអោយឃើញថា ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ខណៈក្រុមវេជ្ជបណ្ឌិត លាន់មាត់ព្រមៗគ្នា អោយដឹងថា វាគឺជា ពរ ពីព្រះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ