CamNews

អ្នកចម្រៀងធ្លាប់ចូលគាល់ សម្ដេចឪញឹកញាប់ ថ្លែងពីអារម្មណ៍ក្ដុកក្ដួល

តារាចម្រៀងប្រុស សាន​ រតបញ្ហាស័ក្ដ ដែលធ្លាប់បានចូលគាល់សម្ដេចឪ ញឹកញាប់ ថ្លែង
ពីអារម្មណ៍ក្ដុកក្ដួល​ ចំពោះការសោយទីវង្គត់របស់អតីតព្រះមហាក្សត្រខ្មែរ។

លោក សាន រតបញ្ញាស័ក្ដ បានប្រាប់អោយដឹងថា លោក មានការសោកស្ដាយណាស់ នៅ
ពេលបានទទួលដំណឹងថា សម្ដេចឪ បានយាងចូលទីវង្គត់។ តារាចម្រៀងប្រុស សម្លេងថ្នម
រូបនេះ ថ្លែងថា ខ្លួនធ្លាប់បានចូលគាល់អតីតព្រះមហាក្សត្រខ្មែរ ជាញឹកញាប់ ដូច្នេះ រូបភាព
របស់ព្រះអង្គ ហាក់ដូចស្ថិតនៅចំពោះមុខគាត់ជានិច្ច។

លោក ថ្លែងថា ៖ "កាលពីប៉ុន្មានឆ្នាំមុន ពេលដែលខ្ញុំទើបបានចូលប្រឡូកក្នុងវិស័យសិល្បៈ
ខ្ញុំធ្លាប់បានចូលវាំងជាញឹកញាប់ណាស់។ កាលណោះ ខ្ញុំគឺជាអ្នករៀបចំភ្លេង ម៉ិចស៊ើរ ថ្វាយ
អតីតព្រះមហាក្សត្រ នៅពេលមានកម្មវិធី លៀងសាយភោជន៍ ម្ដងៗ"។

តារាចម្រៀងប្រុស សាន រតបញ្ញាស័ក្ដ បន្ដថា ៖ "ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបាន
ចូលវាំង រៀបចំឧបករណ៍ភ្លេងថ្វាយសម្ដេចឪ ព្រមទាំងបានឃើញព្រះភក្រ្ដព្រះអង្គជាញឹកញាប់ និងរៀងរាល់ពេលមានកម្មវិធីលៀងសាយភោជន៍ ក្នុងព្រះបរមរាជវាំង។ ទ្រង់ហាក់ដូច កំពុង
គង់នៅចំពោះមុខខ្ញុំ ទ្រង់ហាក់ដូចមិនបានសោយទីវង្គត់នោះទេ"។

សូមរំលឹកថា អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ បាន​យាង​ចូល​ទីវង្គត់​ ​កាល​
ពី​វេលាម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នា​មន្ទីរពេទ្យ
នៃ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្នាយុ​៩០​ព្រះវស្សា ដោយ​ព្រះជរាពាធ។ បច្ចុប្បន្ន ព្រះ
សពរបស់ព្រះ កំពុងត្រូវបានរៀបចំដង្ហែ មកកាន់មាតុប្រទេស៕

ដោយ ៖ សូរីយ៉ា