សមរភូមិស្មាតហ្វូន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសភាពតឹងតែងទៅៗ នៅពេលដែលបណ្តា
ក្រុមហ៊ុន Hardware ធ្វើការប្រកួតប្រជែងគ្នា តាមគ្រប់វិធី ដើម្បីទទួលបានទីផ្សារភាគហ៊ុន ច្រើន
ជាងមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ Rockstar បានដាក់លិខិតប្តឹង Google, Samsung, HTC, Huawei
ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា មួយចំនួនផ្សេងទៀត ទៅលើបញ្ហារំលោភ "Copyright"។ មុននេះ
Rockstar បានចំណាយប្រាក់អស់ជាង ៤,៥ ពាន់លាន ដុល្លារ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងចំនួន
"Copyright" ទាំងនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Rockstar គឺជាអង្គការមួយដែល
ចូលរួមបង្កើតឡើងដោយ Apple, Microsoft, Blackberry, Ericsson និង Sony។

Google បានខិតខំប្រឹងប្រែងបង្កើននូវចំនួន ប័ណ្ណប៉ាតង់របស់ខ្លួន ក្នុងពេលដែលបានចំណាយ
អស់ប្រាក់ ៩០០ លានដុល្លារ ដើម្បីប្រមូលបានប័ណ្ណប៉ាតង់ កាន់តែច្រើន កាន់តែល្អ។ ចំនួនទឹក
ប្រាក់វិនិយោគរបស់ Google អាចឡើងដល់ចំនួន ៤,៤ ពាន់លាន ដុល្លារ។ ដូច្នេះចំនួនទឹកប្រាក់
នេះ វាមិនតិចអីប៉ុន្មាន ជាមួយនឹងអ្វី ដែលខាង Rockstar បានចំណាយនោះទេ។

នេះក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុមួយចំនួនទៀត ដែល Google ចាំបាច់ត្រូវទិញ
យក Motorola Mobility ក្នុងតំលៃ ១២,៥ ពាន់លាន ដុល្លារ ដែលជាក់ស្តែង ពួកគេមិនត្រូវការ
ក្រុមហ៊ុន Hardware ណាមួយទេ ប៉ុន្តែអ្វីដែល Google ចង់បាននោះ គឺចំនួនប័ណ្ណប៉ាតង់ ដែល
ក្រុមហ៊ុននោះកំពុងមាន នោះឯង។

នៅមិនទាន់ដឹងថា ការប្តឹងផ្តល់ នៃវិវាទទាំងនេះ នឹងអូសបន្លាយរហូតដល់ពេលណា ហើយមាន
ផលិតផលប៉ុន្មាន ដែលនឹងត្រូវហាមដាក់លក់នៅលើទីផ្សារ នោះទេ។ ប៉ុន្តែការប្រកួតប្រជែង ត
តាំងគ្នា លើកនេះ អាចនិយាយបានថា ជាវិវាទ តតាំងគ្នា ស្តីពីកម្មសិទ្ធិ Copyright បច្ចេកវិទ្យា ដ៏
ធំបំផុត នៅក្នុងឆ្នាំនេះ គឺធំជាងវិវាទ រវាង Apple - Samsung ទៅទៀត៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Version Concept: iPhone Air អេក្រង់ 5 inch កម្រាស់ 4,5mm ស្អាតអស់ទាស់ (មានវីដេអូ)
- Nokia លក់ Phablet Lumia 1520 ក្នុងតំលៃប្រហាក់ប្រហែល ៧៥០ ដុល្លារនៅវៀតណាម
- វីដេអូ៖ ប្រយ័ត្នចាញ់បោករូបថតណា ប្រិយមិត្តទាំងអស់គ្នា
- គិលានុបដ្ឋានិកា ៣រូប សុំទោសជាសាធារណៈ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ របស់ខ្លួន
ក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ
- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14