ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី ប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញ រដ្ឋាភិបាល ប្រទេសចិន បាន សម្រេចចិត្ត បញ្ជូននាវា ៥ គ្រឿង ទៅវៀតណាមដើម្បីធ្វើការជម្លៀសពលរដ្ឋខ្លួនចេញពីទឹកដីខាង លើ ខណៈពេលដែលមានភាពចលាចល ក៏ដូចជា វឹកវរ ក្រោយពីបានកើតមានឡើង នូវកុបកម្ម ដ៏សាហាវបំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ប្រទេស ទាំងពីរ នេះបើតាមការអោយដឹងរដ្ឋមន្រ្តីក្រសួង សាធារណការណ៍ និង ដឹកជញ្ជូន ។

សេចក្តីរាយការណ៍ ពីក្រសួងខាងលើ បញ្ជាក់អោយដឹងថា នាវា គ្រឿងដំបូង ដែលត្រូវបញ្ជូនទៅ កាន់ប្រទេស វៀតណាម មានតួនាទី ជាចម្បង ក្នុងការជម្លៀសខ្លួននោះ បានចាកចេញពីកំពង់ផែ Haikou នាខេត្ត Hainan ភាគខាងត្បូងប្រទេស កាលពីវេលាម៉ោង ៨ ព្រឹកម្សិលមិញ ស្របពេល ដែលរដ្ឋបាល សុវត្ថិភាពដែនទឹក ខេត្ត Hainan បញ្ជាក់ថា នាវាខាងលើ ត្រូវបានគេរំពឹងទុកថានឹង ធ្វើដំណើរទៅដល់ប្រទេសវៀតណាម ក្រោយពីធ្វើដំណើរ ដោយចំណាយពេល ចន្លោះពី ១៧ ទៅ ១៨ ម៉ោង ។

សេចក្តីរាយការណ៍ បញ្ជាក់ បន្តអោយដឹងថា ក៏មានការដាក់ពង្រាយ នូវនាវា សង្គ្រោះមួយចំនួន ផ្សេងទៀត ដើម្បីធ្វើការគាំពារ និង គាំទ្រ ដូចគ្នាដែរ ។ គួររំឭកថា កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅ នេះ ប្រជាជនចិន ២ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ១០០ នាក់ផ្សេងទៀតបាន ទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានការផ្ទុះឡើង កុបកម្ម នៅវៀតណាម ប្រឆាំងចិន ស្តី ពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ។

រោងចក្រផលិតដែក ក៏ដូចជា ដែកថែប Formosa Plastics Group មានមូលដ្ឋាន នៅក្នុងខេត្ត Ha Tinh ប្រទេសវៀតណាម ត្រូវបានរកអោយឃើញថា ទទួលរងនូវការវាយប្រហារយ៉ាងដំណំ ពីសំ ណាក់ក្រុមបាតុករ ខណៈរោងចក្រមួយនេះ មានថៅកែ ជាជនជាតិ តៃវ៉ាន់ ។ យ៉ាងណាមិញ ប្រ ភពបន្តអោយដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ជនរងគ្រោះ ជនជាតិចិន ៦ នាក់ ដែលបាន ទទួលរងរបួសធ្ងន់នោះ ត្រូវបានអាជ្ញាធរ សម្រេចបញ្ជូនមកកាន់មាតុប្រទេសវិញ តាមរយៈជើង ហោះហើរ ក្រោយពីមានការរៀបចំ ដំណើរការ ដោយរដ្ឋាភិបាល ប្រទេសចិន ។

ដោយយោងតាមសម្តី រដ្ឋមន្រ្តីការបរទេស ប្រទេសចិន អះអាង អោយដឹង កាលពីថ្ងៃអាទិត្យ បញ្ជាក់បានអោយដឹងថា កាលពីអំឡុងថ្ងៃសៅរ៍ ប្រជាជនចិន ច្រើនជាង ៣០០០ នាក់ ត្រូវបាន ក្រុមអាជ្ញាធរ ជម្លៀសខ្លួនបាន មកកាន់ ស្រុកកំណើតវិញ ពោល មកកាន់ទឹកដី ប្រទេសចិនតែ ម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia