ភ្នំពេញ : អគ្គិភ័យមួយបង្កឲ្យ មានការភ័យស្លន់ស្លោ ដល់ អ្នកស្រុកទាំងព្រលឹមអុល ដោយខ្លះរត់
ទៅរក បំពង់បាញ់ ពន្លត់ ខ្លះទាញទុយោទឹក បាញ់ ពន្លត់ ខ្លះទូរស័ព្ទហៅរថយន្ត ពន្លត់អគ្គិភ័យ មក
ជួយអន្តរាគមន៍ ទើបអំណាចព្រះអាគី ថមថយនិងរលត់ទាំងស្រុង ទៅវិញ មិនបណ្តាលឲ្យរាល
ដាលដល់ផ្ទះអ្នកស្រុកក្បែរ ខាងផ្សេងទៀតនោះទេ។

ហេតុការណ៍គ្រោះ អគ្គិភ័យ បង្កឲ្យផ្អើលអស់មនុស្សម្នា នេះ កើតឡើងនៅវេលាម៉ោង ៥ និង៣០នាទី
ព្រលឹម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្ទះល្វែងភូមិសន្សំកុសលទី៥ ក្រុមទី៥ ផ្លូវ១២
បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសំដីលោក អ៊ឹម សុផាន់ ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា ដើមហេតុដែល បង្កឲ្យកើតមានភ្លើង
ឆាបឆេះ នេះ បណ្តាលមកពីឆ្លងចរន្ត អគ្គិសនីកន្លែង សែនជំនាងផ្ទះ ឆេះរាលដាលដល់ទូតាំង អាសន:
កុងម៉ា កៅអីឈើ សាឡុង និយាយរួមគ្រឿងសង្ហារឹមជាច្រើន នៅក្នុងផ្ទះល្វែងជាន់ក្រោមមួយកំណាត់
មុខ ត្រូវភ្លើង ឆាបឆេះខូចខាត ស្ទើរទាំង ស្រុង។ ម្ចាស់ផ្ទះបន្តទៀតថា នេះដោយសារបានអ្នកស្រុក
ផ្ទះជិតខាងនាំគ្នាយកបំពង់ ឧស័ន្ម និងទាញទុយោទឹក មកជួយបាញ់ពន្លត់ទាន់ពេល វេលា ទើបមិន
បណ្តាលឲ្យ រាលដាលដល់ផ្ទះផ្សេងទៀត។

លោកឡូ ភិរម្យ មេនគរបាល បឹងទំពុន បានឲ្យដឹងថា ម្ចាស់ផ្ទរងគ្រោះ មានឈ្មោះ អ៊ឹម សុផាន់ ភេទ
ប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីអគ្គិសនី នៅអូបែកក្អម។ លោកបន្តថា ផ្ទះរបស់មានជាន់លើ និងជាន់ផ្ទាល់
ដី ហើយជារៀងរាល់ថ្ងៃ លោក សុផាន់ និងកូនចៅ តែងតែសម្រាកនៅជាន់លើ ជាហេតុមិនអាចដឹង
ពេលភ្លើងឆាបឆេះ កុំតែបានអ្នកជិតខាងឃើញ និងជួយវាយទម្លាយទ្វារកញ្ចក់បាញ់ពន្លត់ភ្លើងទាន់
ទើបម្ចាស់ផ្ទះនិងកូនចៅ អាចចុះពីជាន់លើបាន។

សូមបញ្ជាក់ថា នៅក្នុងហេតុ ការណ៍សង្រ្គោះអគ្គិភ័យនេះ ប្រើប្រាស់បំពង់ពន្លត់ភ្លើង ជិត១០បំពង់ រួម
ទាំងរថយន្ត ពន្លត់អគ្គិភ័យ បាញ់អស់ទឹក ១គ្រឿងថែមទៀត ទើបអាច រលត់ភ្លើងបានទាន់ពេលវេលា
និងមិនបណ្តាលឲ្យរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋជិតខាង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល