ក្រចេះ ៖ ដោយសារតែ មានជម្លោះ ជាមួយគ្នានេះ នៅពេលរាំងធុងបាស់ ក្នុងវត្ត បុរសម្នាក់ ត្រូវ
ភាគី ម្ខាងទៀត លួចបាញ់មួយព្រួញ ចំ-ពោះ ជាប់ឆ្កឹង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែ
កញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុង ភូមិត្នោត ឃុំថ្មី ស្រុកចិត្របុរី ខណៈជនរងគ្រោះ កំពុងឈរ នោម នៅ
គៀនរបងវត្ត ពេលរាំធុងបាស់ចប់ ។ ដោយសារតែស្ថានភាព ធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវដឹក
បញ្ជូន មកកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីធ្វើការវះកាត់ ។

សាច់ញាតិ ជនរងគ្រោះ ដែលមកកំដរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន សិទ្ធ អាយុ១៩ឆ្នាំ
រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។ សាច់ញាតិ បានបន្តថា នៅយប់កើតហេតុ បន្ទាប់ពីរាំធុង
បាស់ចប់ ជនរងគ្រោះបានដើរត្រឡប់ទៅផ្ទះវិញ ហើយពេលកំពុងឈរបត់ជើងតូចក្បែរ របងវត្ត
ក៏ត្រូវជនមិនស្គាល់មុខ លួចបាញ់១ព្រួញចំពោះជាប់ឆ្កឹងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន បានធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល