បន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ខ្យល់គ ទន់ជង្គង់ ដួលដាច់ ខ្យល់ស្លាប់ភ្លាមៗ ខណះដែល រូបគាត់ឡើង ឡកឆៃយ៉ាំក្នុងពិធី បុណ្យកឋិនទាន សាមគ្គីក្នុងវត្តភ្នំបាក់ លើបង្កការភ្ញាក់ផ្អើល មនុស្សម្នាជាច្រើននាក់ កាលពីវេលា ម៉ោង១២និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងវត្តភ្នំបាក់លើ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ញឹម ប៊ុនណាវុធ នាយប៉ុស្តិ៍ នគរបាល សង្កាត់ទឹកថ្លា បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែតុលា ថា ស្ត្រីរងគ្រោះមាន ឈ្មោះ ជប់ ប៊ុនឈឿន អាយុ៧១ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ បើតាមសាក្សី នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានទៅចូលរួម កម្មវិធីបុណ្យ កឋិនទានសាមគ្គី ប្រជាពលរដ្ឋ ក្នុងភូមិដង្ហែចូល វត្តភ្នំបាក់លើ។

ពេលនោះជនរងគ្រោះ ក៏បានចូលរាឆៃ យ៉ាំសុខៗ ស្រាប់តែខ្យល់ទន់ ជង្គង់ដួលស្លាប់ភ្លាមៗនៅមុខ សាលាឆ័ន បង្កការភ្ញាក់ ផ្អើលតែម្តង។ ដោយមានការ រាយការណ៍ ពីប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងប៉ុស្តិ៍ ចុះទៅកាន់

កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវ ធ្វើកោសលវិច្ឆ័យ។ សមត្ថកិច្ច បានសន្និដ្ឋានថា លើសពស្ត្រីរងគ្រោះ ខាងលើនេះ មិនមានស្លាកស្នាមអ្វី គួរឲ្យសង្ស័យជាអំពើ ឃាតកម្មឡើយ គឺស្លាប់ដោយសារខ្យល់ គ ស្លាប់ពិតមែន។

ក្រោយពីសមត្ថកិច្ច បានកោសលវិច្ឆ័យ រួចរាល់ បានប្រគល់សពអោយសាច់ញាតិយកទៅកានលំនៅដ្ឋានដើម្បី ធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល