ភ្នំពេញ៖ តារាចម្រៀងសំឡេងស្រទន់ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ក្នុងអាជីពតារាចម្រៀងអស់រយៈពេលច្រើនឆ្នាំមក ត្រូវបានមហាជន និងមិត្តយុវវ័យស្គាល់ ហើយមើល ឃើញថា នាងជាតារាស្រីចាស់វស្សាម្នាក់ នៅតែរក្សាកេរ្តិ៍ឈ្មោះបោះសំឡេងល្បី ខណៈពេលបច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញថា ក្នុងទីផ្សារសិល្បៈកំពុងមានតារាប្រុស-ស្រីវ័យក្មេងជាច្រើន ប្រជែងគ្នាជាបន្តបន្ទាប់ ។

ជូបសំណះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ តារាចម្រៀងស្រីរូបស្រស់ រាងតូចច្រឡឹង យ៉ុង ច័ន្ទកណ្ណិកា បាននិយាយប្រាប់ ទាំងអារម្មណ៍ ពុំសូវសប្បាយចិត្តថា សម្រាប់ការងារសិល្បៈ ក្នុងស្រុករាល់ថ្ងៃនេះ គឺមានការមមាញឹកច្រើន គួរសមដូចជាការសម្តែង និង ចេញច្រៀងតាមបណ្តាស្ថានីយទូរសទ្សន៍ជាដើម ។

កញ្ញា យ៉ុង ច័ន្ទកណ្ណិកា និយាយថា "ក្រោយពីខ្ញុំត្រឡប់ មកពីការសម្តែង និងច្រៀងនៅអាមេរិកវិញ គឺរវល់ខ្លាំងគួរសម ទាំងការច្រៀង និងសម្តែង ។ ម្យ៉ាងទៀត ខ្ញុំក៏មានការងារច្រៀងខា ងក្រៅផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះបើទោះបីជារដូវនេះ ជារដូវភ្លៀងយ៉ាងណាក៏ដោយ តែសិល្បៈរបស់ខ្ញុំ គឺនូវតែមានជាបន្តបន្ទាប់..!" ៕

យ៉ុង ច័ន្ទកណ្ណិកា មិនបាននិយាយអ្វីច្រើន ជាងនេះទេ ដោយហេតុថា តារារូបនេះ កំពុងតែពិបាកចិត្ត ព្រោះអ្នកម្តាយរបស់នាង កំពុងតែធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសង្គ្រោះ នៅឯប្រទេសវៀតណាម ជាបន្ទាន់ ប៉ុន្តែនាងមិនបានបញ្ជាក់ថា ម្ដាយមានជំងឺអ្វីឲ្យប្រាកដទេ ខណៈដែលគាត់មានវ័យចាស់ជរាទៅហើយ ។

តារាចម្រៀងសាច់ស យ៉ុង ច័ន្ទកណ្ណិកា បានបន្ថែមថា "សុំទោសបង.. ខ្ញុំមិនអាចនិយាយអ្វី បាន ច្រើនជាងនេះទៀតទេ ព្រោះពេលនេះ ខ្ញុំកំពុងតែពិបាកចិត្ត និងរវល់មើលម្តាយឈឺ និងរៀបចំឯកសារ ដើម្បីបញ្ជូនគាត់ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម "។ នៅពេលសួរថា តើអ្នកម្តាយរបស់ កណ្ណិកា គាត់មានជំងឺអ្វី?ត្រូវបានតារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា ប្រាប់ដោយខ្ចីប្រាប់ថា ជាជំងឺរបស់មនុស្សចាស់ តែពុំត្រូវបាននាងបញ្ជាក់ប្រាប់ថា ជាប្រភេទជំងឺអ្វីនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល