CamNews

ធ្លាក់ និងផ្ទុះឆេះ យានអវកាស សម្លាប់មនុស្ស​ហោចណាស់ ម្នាក់ អាចជាអ្នកបើកបរ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈម្នាក់ផ្សេងទៀតបានទទួល រងរបួសធ្ងន់ ក្រោយពី  មានករណីធ្លាក់យានអវកាស Virgin Galactic នៃ យានអវកាសទេសចរណ៍ Spa - ceShipTwo ខណៈករណីលើកនេះ បានកើតឡើងនៅឯវាលខ្សាច់ រដ្ឋ California សហរដ្ឋអាមេរិក នេះបើ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។​

គួរបញ្ជាក់ថា យានអវកាសដែលបានធ្លាក់និងផ្ទុះឆេះលើកនេះ អាចកើតឡើងទៅបាន  អំឡុងពេលដែល មានការហោះហើរ តេស្តិ៍សាកល្បង ខណៈវិនាទីមួយនោះ ហេតុការណ៍     អាក្រក់ ក៏បានកើតឡើង រហូត ដល់មានការធ្លាក់ និងផ្ទុះឆេះ ស្របពេលដែលក្រុមហ៊ុនបានហៅ បទ ពិសោធន៍មួយនេះ អោយដឹងថា ជា ហេតុការណ៍ មិនប្រក្រតីធ្ងន់ធ្ងរមួយ ។ សេចក្តីរាយការណ៍ បន្តអោយ ដឹងថា  យានអវកាសខាងលើ បាន ហោះក្នុងប្រតិបត្តិការ តេស្តិ៍សាកល្បងកម្លាំងជាលើកដំបូង ចាប់តាំងពីខែ មករាមកម្ល៉េះនៅលើវាលខ្សាច់ Mojave ភាគខាងជើងទីក្រុង Los Angeles សហរដ្ឋអាមេរិក ។

ស្ថាបនិក Virgin Group លោក Sir Richard Branson មានការគូសបញ្ជាក់អោយដឹងថា   លោក  នឹងមាន ហោះទៅរដ្ឋ California ដើម្បីបង្ហាញវត្តមានជាមួយនឹងក្រុមងារទាំងអស់ ហើយលោក  សូមធ្វើការថ្លែងអំ ណរអរគុណដល់ អ្នករាល់គ្នា សម្រាប់សារគាំទ្រពួកយើង ក្រោយកើតហេតុ ។ គួររំឭកថា អ្នកបើកបរទាំង ពីរនាក់ ក្នុងនោះ ម្នាក់បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើេតហេតុ ខណៈម្នាក់ផ្សេងទៀត ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងស្រុក មួយកន្លែង ពុំទាន់ដឹងស្ថានភាព ជាក់ស្តែងនៅឡើយ ។

លោក Ken Brown អ្នកថតរូបម្នាក់ ជាសាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែកអោយដឹងថាយានអវកាសមួយ នោះបានផ្ទុះឆេះភ្លាមៗ បន្ទាប់ពីបំបែកខ្លួនចេញពីយន្តហោះ ដែលបានហោះក្នុងរយៈ  កំពស់ខ្ពស់ ។ មន្រ្តី ជំនាញមកពីក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិ នឹង ចាប់ផ្តើម  បំពេញ   បេសកម្មរបស់ខ្លួន ដើម្បីកំណត់អោយបាន ពីមូលហេតុពិតប្រាកដ ដែលបានបណ្តាលអោយមានគ្រោះថ្នាក់លើកនេះក៏ប៉ុន្តែ ហោចណាស់ ក៏ត្រូវការពេលវេលា ៣ ទៅ ៤ ថ្ងៃដែរ ក្នុងការកំណត់ មូលហេតុពិតប្រាកដ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី