ភ្នំពេញៈ ក្រុមក្មេងស្ទាវចំនួន២ក្រុម ដែលមានគ្នា៦នាក់ បានជិះម៉ូតូ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់គ្នា យ៉ាងអាណធិបតេយ្យ បណ្តាលឲ្យ ជនរងគ្រោះ៣នាក់រងរបួសធ្ងន់-ស្រាល ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោ ៨ និង៤៥នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅជិតទីស្នាក់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងភូមិតាណូ សង្កាត់ ចាក់អង្រែលើ ខណមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីក្មេងស្ទាវ មួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ដែលស្គាល់ មួយគ្រឿ Suzuki lets ពណ៌ខៀវ បានដេញកាប់យុវជន៤នាក់ជិះ ម៉ូតូscoppy មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 1CR-6569 បណ្តាលអោយរងរបួស ត្រង់ក្បាលទាំង៣នាក់យ៉ងធ្ងន់ធ្ងរ។ ដោយឡែក យុវជន ម្នាក់ក្នុងចំណោម៤នាក់ មិនមានរងរបួសបានប្រាប់ថា មុនកើតហេតុ រូបគេ ទាំង៤នាក់ បានធ្វើដំណើរពីស្រុកស្អាង ចូលមកភ្នំពេញ ដោយម៉ូតូមួយគ្រឿង លុះធ្វើដំណើរមកដល់ មុខស្នាក់ការ គណបក្សសង្រ្គោះជាតិ ក៏មានក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូពីរគ្រឿង បានទាញដាវសាមារៃ មកកាប់ប្រហារ លើពួកគេ តែសំណាងល្អរូបគេ បានគេចផុតពីការតាមកាប់របស់ក្រុម ក្មេងពាលទាំងអស់នោះ ។

យុវជនរូបនោះបានបន្តទៀតថា ជនរងគ្រោះទី១ដែលរងរបួសធ្ងន់ធ្ងរ មានឈ្មោះ លាង អាយុ២៥ឆ្នាំ របួសត្រង់ក្បាល ដល់លលា ជនរងគ្រោះទី២ឈ្មោះ ដាលីន រងរបួសក្បាល និងជនរងគ្រោះទី៣ឈ្មោះ ចាវ ក៏រងរបួសក្បាលធ្ងន់ធ្ងរដូចគ្នា ។ ហើយអ្នកទាំង៤ធ្វើការនៅ ផ្ទះសំណាក់ ឈូងលាភ ។ ឮ

ចំណែកជនបង្កទាំង៦នាក់ក្រោយពីកាប់ ប្រហារមកលើយុវជនទាំង៤នាក់ បានសំរេចហើយ ក៏នាំគ្នាជិះម៉ូតូ រត់គេចចេញ ពីកន្លែងកើតហេតុ បានដោយសុវត្តិភាព៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល