គ្រូបង្វឹកបាល់ទាត់ម្នាក់ មានជំងឺធ្ងន់ ដែលពិបាកនឹងឆ្លងផុត ។ មិត្តភក្តិគាត់ដែលជាគ្រូបង្វឹកបាល់ទាត់ដែរ និយាយជាមួយគាត់៖
មិត្តភក្តិ៖ លោកបង ត្រូវខិតខំរកមធ្យោបាយផ្តល់ ដំណឹងអោយខ្ញុំដឹងពីពិភពលោកខាងណោះ ផងណា៎ ។
កន្លះឆ្នាំក្រោយទូរស័ព្ទរោទិ៍ឡើង ។ នៅដើមខ្សែខាងណោះ គឺសម្លេងរបស់គ្រូបង្វឹកបាល់ទាត់ ដែលបានអនិច្ចកម្ម

គ្រូបង្វឹកបាល់ទាត់៖ ពិភពដែលខ្ញុំរស់នៅ ក៏មានបាល់ទាត់ដែរ ។ពេលនេះខ្ញុំមានដំណឹងអាក្រក់មួយ ល្អមួយចង់ប្រាប់បងឯង ។
មិត្តភក្តិ៖ បើអ៊ីចឹង ប្រាប់ដំណឹងល្អមុនមក
គ្រូបង្វឹកបាល់ទាត់៖ លោកបងឯង ជិតមានឱកាសដណ្តើមពានរង្វាន់ C1 ជាលើកដំបូងក្នុងជីវិតហើយ ។
មិត្តភក្តិ៖ អស្ចារ្យមែន ! ចុះដំណឹងអាក្រក់?
គ្រូបង្វឹកបាល់ទាត់៖ ក្រុមបាល់ទាត់ឋាននរក និងក្រុមបាល់ទាត់ឋានសួគ៌ឈានដល់ វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្នុងការប្រកួតជម្រុះដណ្តើមយកពានរង្វាន់C1 ខាងមុខ ។ហេតុនេះសប្តាហ៍ក្រោយ លោកបងឯងត្រូវបានយមរាជតែងតាំង ជាគ្រូបង្វឹកក្រុមបាល់ទាត់ ឋាននរកហើយ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke