CamNews

ថៅកែស្រី វាយធ្វើបាប អ្នកបម្រើ មិន ចូលខ្លួនបំភ្លឺ, សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅ តុលាការ

ភ្នំពេញ ៖ សំណុំរឿង ថៅកែស្រីជា ភរិយារបស់ឧកញ៉ា វេង លីតិចឡា វាយធ្វើ បាបអ្នកបម្រើ
យ៉ាងឃោរឃៅនោះ ឥឡូវ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការហើយ
ខណៈដែលថៅកែស្រី រងនូវការចោទប្រកាន់ខាងលើ មិនព្រម ចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខ
សមត្ថកិច្ច រួចមក ។

សំណុំរឿងខាងលើនេះ ត្រូវបានសមត្ថ កិច្ចនាយកដ្ឋាន ប្រឆាំងអំពើជួញដូរមនុស្ស  និងការពារ
អនីតិជន ក្រសួងមហាផ្ទៃបញ្ជូន ទៅកាន់តុលាការហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣
កន្លងទៅនេះ បន្ទាប់ពី សមត្ថកិច្ច បើកធ្វើការស្រាវជ្រាវ និង កសាងសំណុំរឿង អស់រយៈពេល
ជិត ១ ខែរួចមក ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សំណុំ រឿងខាងលើនេះ សមត្ថកិច្ចសម្រេចធ្វើការ ចោទប្រកាន់
តែឈ្មោះ លី ពៅ ជាភរិយា ឧកញ៉ា វេង លីតិចឡា តែម្នាក់ប៉ុណ្ណោះ ពី បទ ធ្វើទារុណកម្មលើ
អនីតិជន និងកេង ប្រវ័ញ្ចកម្លាំងពលកម្ម លើក្មេងស្រី ។ ដោយឡែកលោកឧកញ៉ា វេង លីតិចឡា
ដែលជាមេគ្រួសារនៅក្នុងផ្ទះ មានរឿងរ៉ាវខាងលើនេះ មិនត្រូវបានសមត្ថ កិច្ច ធ្វើការចោទប្រកាន់
នោះទេ ។ ប៉ុន្ដែ គេ អះអាងថា ពេលសំណុំរឿងទៅដល់តុលា ការ ប្រសិនបើតុលាការធ្វើការ
ស្រាវជ្រាវ  រកឃើញបទល្មើសពាក់ព័ន្ធនោះ តុលាការ អាចនឹងចេញដីកាកោះហៅ ទៅបំភ្លឺ ឬក៏
ចោទប្រកាន់បាន ។

គួរបញ្ជាក់ថា ក្រោយផ្ទុះរឿងរ៉ាវអំពើ ហិង្សា ទៅលើអ្នកបម្រើស្រីខាងលើរួចមក  សមត្ថកិច្ច
ក្រសួងមហាផ្ទៃ បានបើកការ ស៊ើបអង្កេត រួចហើយកោះហៅគ្រួសារប្ដី- ប្រពន្ធខាងលើ
ហើយនៅថ្ងៃទី០១ ខែមីនា សមត្ថកិច្ចបានកោះហៅឧកញ៉ា វេង លីតិច ឡា ឱ្យចូលខ្លួនទៅ
បំភ្លឺ ដោយលោកបាន ចូលខ្លួនទៅបំភ្លឺ តាមការកោះហៅដោយ មិនមានការគេចវេសនោះទេ ។
ប៉ុន្ដែ ខណៈ ឆ្លើយបំភ្លឺ នៅចំពោះមុខសមត្ថកិច្ច លោក បានធ្វើការបដិសេធ មិនមានជាប់ពាក់ព័ន្ធ
ទៅនឹងអំពើហិង្សា លើអ្នកបម្រើនោះ ឡើយ ហើយស្ដ្រីរងគ្រោះទាំង ២នាក់ ក៏បានអះអាងថា
លោកឧកញ៉ា មិនបាន វាយធ្វើបាបខ្លួននោះដែរ អ្នកវាយធ្វើបាប ធ្វើទារុណកម្មរាល់ថ្ងៃនោះ
គឺឈ្មោះ លី ពៅ  ជាភរិយារបស់លោកតែប៉ុណ្ណោះ តែឈ្មោះ លី ពៅ ខណៈសមត្ថកិច្ចកោះហៅ
ឱ្យចូល ខ្លួនទៅបំភ្លឺ គឺមិនព្រមចូលទៅឡើយ ដែល បច្ចុប្បន្នកំពុងតែរត់គេចខ្លួន ទំនងជាគេច
ចេញទៅក្រៅប្រទេសទៀតផង ។

សូមបញ្ជាក់ថា ក្មេងស្រីចំនួន ២នាក់  ដែលជាអ្នកបម្រើ នៅភូមិគ្រឹះខាងលើបាន រត់ចេញពីផ្ទះ
ដោយមានស្នាមរបួសពេញ ខ្លួន បន្ទាប់ពីពួកគេមិនអាចទ្រាំតទៅទៀត បាន ចំពោះការធ្វើទារុណ
កម្មយ៉ាងព្រៃផ្សៃ ជាទីបំផុត ពីសំណាក់ភរិយាលោកឧកញ៉ា  ឈ្មោះ លី ពៅ ក្រោយពេលដែល
ក្មេងស្រី ទាំង ២នាក់នេះ ត្រូវបានម្ចាស់ភូមិគ្រឹះយក មកឱ្យបម្រើ នៅភូមិគ្រឹះខាងលើអស់រយៈ
ពេលជាង ១០ឆ្នាំ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល