CamNews

ក្មេងស្រីវ័យជំទង់ ស្រវឹងស្រា បើករថយន្ត បង្កគ្រោះថ្នាក់ ហើយ ចុះមករករឿង សមត្ថកិច្ច (មានវីដេអូ)

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ស្រវឹងស្រា បានបើករថយន្តយ៉ាងលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ យុវជនម្នាក់រង របួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ ហើយព្យាយាម បើករត់គេច តែត្រូវសមត្ថកិច្ច ស្ទាក់ជាប់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តម៉ាក តូយូតា ព្រូស ពណ៌ស គ្មានស្លាកលេខ បិទកញ្ចក់ខ្មៅមួយគ្រឿង បើកបរដោយក្មេង ស្រីរូបស្រស់ រួមនិងមិត្តភក្តិស្រីម្នាក់ទៀត បើកឆ្វែលក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿន ។ លុះដល់កន្លែងហេតុ ដែលជាផ្លូវបត់ រថយន្តនោះបានបួងចង្កូតមួយទំហឹងបត់ឡើងមកខាងស្តាំដៃ ប៉ុន្តែដោយសារតែល្បឿន រថយន្តលឿន ពេកកាច់ចង្កូតមិនទាន់ រថយន្តក៏បានឆ្លងគំនូសចូលទៅទិសម្ខាងទៀត ក៏ជ្រុលទៅបុកម៉ូតូម៉ាក និច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ 1CE 8574 ជិះគ្នា២នាក់ ក្នុងទិសដៅផ្ទុយគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ដែលជាអ្នកឌុប រងរបួសធ្ងន់ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល ចំណែកម៉ូតូបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

បន្ទាប់ពីបង្កហេតុ គេបានឃើញរថយន្ត បានបន្ថែមល្បឿន បើកសំដៅឆ្ពោះទៅទិសខាងត្បូង បម្រុងបើកឆ្លង ទៅស្ពានឥន្ទូ ប៉ុន្តែត្រូវបានសន្តិសុខ ប្រចាំនៅកោះពេជ្រ បានទាញ របាំងស្ទាក់ផ្លូវជាប់ទៅមុខមិនរួច។ បន្ទាប់ពីត្រូវសន្តិសុខ ស្ទាក់ចាប់បានហើយ ក្មេងស្រីទំនើងរូបនោះ បានស្ទុះចេញពីក្នុងរថយន្ត មកជេរប្រមាថតិះដៀលសន្តិសុខ និងបានស្ទុះទៅទះកំភ្លៀងសន្តិសុខម្នាក់ ប៉ុន្តែត្រូវគេចាប់ឃាត់។ ភ្លាមៗនោះ សមត្ថកិច្ចនិងអ្នកសារព័ត៌មានក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏ត្រូវក្មេងស្រីម្នាក់នោះ ប្រើប្ញកពារក្នុងស្ថានភាពស្រវឹងលែងស្មារតី ជេរប្រមាថយ៉ាងចាស់ដៃផងដែរ។ ខណៈពេលដែលអ្នកសារព័ត៌មានកំពុងតែថតរូបនៅកន្លែងកើតហេតុ ស្រាប់តែក្មេងស្រីជំទង់រូបនោះ បានស្ទុះមកច្រានទ្រូង និងក្របួច.កអាវ ប្រុងវាយអ្នកសារព័ត៌មាន ហើយថែមទាំងប្រើពាក្យសំដីអសុរសជេរប្រមាថ ទាំងមាត់ធំក្លិនស្រា ស្ទើរទ្រាំមិនបាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងបានសួររកប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណ ពីក្មេងស្រីនោះ ប៉ុន្តែត្រូវនាងបានឆ្លើយតបទៅវិញថា នាងមិនទាន់គ្រប់អាយុទេ ដូច្នេះនាងគ្មានអត្តសញ្ញាណឡើយ ហើយភ្លាមនោះសមត្ថកិច្ចក៏បានសួររកលេខទូរស័ព្ទឪពុក ម្តាយ របស់នាង ដើម្បីឲ្យពួកគាត់មកដោះស្រាយ តែនាងប្រាប់ថា នាងគ្មានឪពុក ម្តាយ នោះទេ ធ្វើឲ្យសមត្ថកិច្ចហួសចិត្តគ្រវីក្បាលគ្រប់ៗគ្នា។

អ្នកនៅកន្លែងកើតហេតុ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះកាយវិការ និងសំដីដ៏អសីលធម៌របស់ក្មេងស្រីជំទង់ម្នាក់នោះ ដោយគ្រប់ៗ គ្នាបានលើកឡើងថា ខ្លួននៅក្មេង មានរូបសម្រស់ស្អាតបាត ប៉ុន្តែមិនគួរណាមានចរិកពាលា ផឹកស្រាស្រវឹងទាំងមេឃនៅភ្លឺចែស បើករថយន្តបិទកញ្ចក់ខ្មៅ គ្មានស្លាកលេខ បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ថែមទាំងមិនទទួលខុសត្រូវបែបនេះសោះ ដោយកត្តាទាំងនេះត្រូវបានគេសង្ស័យថា ទំនងជានាងរវល់តែជិះ រថយន្តទំនើប ឆ្វែលលេងកោះពេជ្រច្រើនពេក លែងចូលសាលាហើយមើលទៅ បានជាគ្មានសុវជីវធម៌ក្នុង ខ្លួនបែបនេះ ៕

<object width="350" height="300" data="http://www.youtube.com/v/Uhfcwo9GlBs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Uhfcwo9GlBs&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល