ភ្នំពេញៈ ក្រោយពីតារាសម្តែងស្រីស្អាតសម្បុរស កញ្ញា គង់ ច័ន្ទស្រីមុំ បានទម្លាយអាថ៌កំបាំង
ស្នេហ៍ប្រះស្រាំរបស់នាង និងសង្សារជាអ្នកសិល្បៈដូចគ្នា គឺលោក គឹម សីហា នៅលើបណ្តាញ
ទំនាក់ទំនងសង្គម Facebook រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញអ្នកណាម្នាក់ ក្នុង
ចំណោមពួកគេទាំងពីរ ចេញមុខប្រាប់ពីមូលហេតុច្បាស់លាស់ នៃការបែកបាក់គ្នាទេ ។ ប៉ុន្តែ
ជុំវិញការលើកឡើងរបស់នាងបែបនេះ ក៏មានប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ថា ការបែក
បាក់របស់ពួកគេគឺ មកពីមានអ្នកទីបី យកទ្រព្យ សម្បត្តិ ចូលមកបំបែកស្នេហ៍ពួកគេ ។

ស្របពេល ដែលលេចឮព័ត៌មានថា គូស្នេហ៍តារាសម្តែងវ័យក្មេង កញ្ញា គង់ ច័ន្ទស្រី និង លោក
គឹម សីហា ដែលទស្សនិកជនជាច្រើន កំពុងទន្ទឹងរង់ចាំស្តាប់សំឡេងភ្លេងការបន្លឺឡើង តាមប្រពៃ
ណីខ្មែរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរនាក់ ហាក់ដូចជាមិនបានបង្ហាញ
សញ្ញាណវិជ្ជមាន ឬក៏គម្រោងរៀបការអ្វីឡើយ ដោយជានិច្ចកាល ពួកគេទាំងពីរនាក់ តែងតែយក
លេស រវល់ការងារ លើកពេលពីមួយឆ្នាំទៅមួយឆ្នាំ មិនចេះចប់មិនចេះហើយ ។

បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ធាតុពិតទៅ កញ្ញា គង់
ច័ន្ទស្រីមុំ និង លោក គឹម សីហា គឺជាគូស្នេហ៍ផ្អែមល្ហែមស្រលាញ់គ្នាច្រើនឆ្នាំ តែកន្លងមកគូស្នេហ៍
មួយនេះ ធ្លាប់មានបញ្ហាទាស់ទែងគ្នាជាធម្មតា គេមិនដែលឮថា ពួកគេឈ្លោះគ្នាដល់ថ្នាក់ចែកផ្លូវ
គ្នាទេ ។ មិត្តភក្តិរបស់ ស្រីមុំ ទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់ ក្រោយពីនាងបានបង្ហោះ
ពាក្យសម្តី ស្តែងឲ្យឃើញពីរឿងស្នេហា បែកបាក់នេះ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅបើនិយាយពី អនុស្សាវរីយ៍ គូស្នេហ៍មួយនេះ
គឺមានច្រើនឆ្នាំណាស់ ទាំង រឿងល្អ និងរឿងអាក្រក់ តែពួកគេនៅតែខំប្រឹង ជំនះរាល់បញ្ហាធ្វើយ៉ាង
ណាឲ្យស្នេហាចុះសម្រុងគ្នា រហូតដល់ថ្នាក់ត្រូវរស់នៅក្រោមដំបូលផ្ទះតែមួយ មិនខ្លាចភ្នែកញាតិ
ដើម្បីស្វែងយល់ចិត្តគ្នា ឲ្យបានស៊ីជម្រៅទៀតផង។ តែអ្វីៗទាំងអស់ត្រូវបានប្រែប្រួល ដោយសារ
តែមានអ្នកទីបី ជាអ្នកមានទ្រព្យ និងមានឋានៈជាឧកញ៉ាចូល មកជ្រៀតជ្រែកស្នេហា របស់ពួកគេ
ទាំងពីរ។ ពោល បុរសអ្នកមានម្នាក់នោះ ខំប្រឹងយកទ្រព្យសម្បត្តិមកផ្គាប់ផ្គន់ស្រីស្អាតស្រីមុំ គ្រប់
បែបយ៉ាង មិនថានាងចង់បានអ្វីខ្លះទេ គឺគេខំប្រឹងរកឲ្យទាល់តែបាន ឲ្យតែបាននាងមកធ្វើជាម្ចាស់
បេះដូង។

មូលហេតុនៃការព្យាយាម តាមសុំស្នេហ៍ពីបុរសអ្នកមាន ឋានៈជាឧកញ៉ា មកលើតារាសម្តែងស្រី
វ័យក្មេង សាច់ម៉ដ្ឋរលោង ម្តងជាពីរដងបែបនេះ ទើបធ្វើឲ្យនាងមានការទន់ចិត្ត ស្របពេលដែល
ស្នេហាចាស់ ហាក់នៅមិនចុះសម្រុងគ្នាមានភាពរកាំរកូសផងនោះ ក៏ធ្វើឲ្យពួកគេទាំងពីរ សម្រេច
ចិត្តដល់ផ្លូវបំបែកតែម្តងទៅ ។

ទោះបីជាមានប្រភពចេញមុខអះអាង ពីមូលហេតុ នៃការបែកបាក់ស្នេហ៍ របស់តារាសម្តែងប្រុស
ស្រីល្បីឈ្មោះគួរសម កញ្ញា គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា យ៉ាងណាក៏ដោយ ក៏ Looking
TODAY បានព្យាយាម ទាក់ទងទៅពួកគេទាំងពីរនាក់ ដើម្បីឲ្យគេបញ្ជាក់ពីមូលហេតុនោះ ឲ្យកាន់
តែច្បាស់ តែមិនទាន់អាចទំនាក់ទំនងអ្នកទាំងពីរ បានឡើយ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល