តើទស្សនិកជន ជឿទេថា រ៉ូបមួយ ដែលធ្វើឡើងពី កៅស៊ូចង ដែលចំណាយអស់ដើមតិចមាន តំលៃរហូតដល់ទៅ ២៩១០០០ ម៉ឺនដុល្លារ ដែរឬទេ?

គំណិតនេះ បានកើតចេញពី អ្នកម្តាយមួយរូប នៅឯប្រទេស Wales នៅចក្រភពអង់គ្លេស ។ នាង មានឈ្មោះថា Helen Wright ដែលជាមេម៉ាយ មានកូនស្រីម្នាក់ អាយុ ១២ ឆ្នាំ ។ គំនិតដែលនាង ធ្វើរ៉ូបដោយប្រើ កៅស៊ូចងនោះ បានកើតឡើង នៅពេលដែលនាង ជួយក្រងខ្សែដៃ អោយកូន របស់នាងដោយប្រើ កៅស៊ូចងទាំងនោះ ។ គំនិតធ្វើ រ៉ូប របស់នាងបាន រីកដុះដាលហើយនាងក៏ ហៅមិត្តភក្តិរបស់នាង ម្នាក់ទៀតដែល មានជំនាញខាងម៉ូតតិចៗ មកជួយនាង ។ មិត្តរបស់នាង ឈ្មោះ Katherine Burnand បានមកជួយនាង យ៉ាងសប្បាយចិត្តព្រោះថា នាងចង់ធ្វើអោយខ្លួន រវល់ហើយ មិនចង់ទៅធ្វើការ ក្រៅផ្ទះទេ ។ បន្ទាប់ពីចំណាយពេលអស់ ៤០ ម៉ោងរ៉ូប ដែលធ្វើពី កៅស៊ូចង បានលេចចេញរូបរាងឡើង ហើយត្រូវបានពាក់ ដើម្បីបង្ហាញម៉ូត ដោយកូនស្រីដែល មានអាយុ ១២ ឆ្នាំនោះ ។

រ៉ូបដែលបានដាក់លក់លើ eBay ជាដំបូងនាង បានដាក់តំលៃតែ ៨៥ ដុល្លារប៉ុណ្ណោះ ដែលវាបាន ត្រឹមចំណេញខ្លះៗ ទៅលើដើមដែលបានប្រើប្រាស់ កៅស៊ូចងអស់ ២០០០០ កង ។ នាងនិងមិត្ត ភក្តិរបស់នាង បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញ រ៉ូបដែលនាង ដាក់លក់មានគេ ដេញថ្លៃ រហូតដល់ទៅ ១៣៧ ដង ដែលតំលៃចុងក្រោយបំផុត ថ្លៃរហូតដល់ទៅ ១៧០១០០ ផោនស្មើនិង ២៩១០០០០ ដុល្លារ ។ នាងប្រាប់ថា នាងនៅតែមិន ចង់ជឿរឿងនេះ រហូតទាល់តែ ទឹកលុយចូល មកក្នុងកុងធនាគារ របស់នាងទើបនាងជឿ ។

នេះពិតជា គំនិតដ៏ច្នៃប្រឌិតមួយ សំរាប់អ្នកដែល មានពេលទំនេរច្រើន ។ គួរបញ្ជាក់ផងដែរថា ការក្រងកៅស៊ូចង ទៅជាគ្រឿងលំអរ នេះបានផ្ទុះការពេញនិយម កាលពីឆ្នាំមុន ដែលភាគច្រើន យុវវ័យជាអ្នកធ្វើវាឡើង ជាខ្សែដៃ សំរាប់មិត្តភាពជាដើម ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ huffington