ប្រជាជនចំនួនប្រហែល៦ពាន់នាក់ត្រូវបានគេបង្ខំជម្លៀសក្រោយពីមានហេតុការណ៍ផ្ទុះ
កើនឡើងនៅឃ្លាំងស្តុកក្នុងរោងចក្រគីមីមួយកន្លែងនៅខេត្ត Guangz-hou ស្ថិតភាគខាង
ត្បូងប្រទេសចិន។
តាមប្រភពព័ត៌មានរបស់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា៖ ឧបទ្ទវហេតុនេះកើន
ឡើងនៅម៉ោងប្រហែល២និង៣៥នាទីនៅឃ្លាំងលេខ៦ ដែលជាកន្លែងស្តុកសារធាតុ
Oxidant នៅឯរោងចក្រគីមី Futian នាស្រុក Panyu ខេត្ត Guangzhou ។
ស្ថានការណ៍បានស្ថិតក្រោមការគ្រប់គ្រងឡើងវិញនៅម៉ោង៣និង១០នាទី។
តាមរបាយការណ៍របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា មានចំនួនសារធាតុតិចតួចរបស់
អ៊ីដ្រូសែន ឧស្ម័នពុល ត្រូវបានគេរកឃើញក្នុងខ្យស់អាកាស ក្នុងតំបន់ក្បែរខាងនោះ។
ចំណែកការដែលត្រូវជម្លៀសចេញពីផ្ទះសម្បែងនៅមិនទាន់ដឹងពីពេលនៃការវិលត្រឡប់
មកវិញឡើយ។ គេក៏បានឲ្យដឹងថា ការស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុកំពុង
ដំណើរការ៕
ប្រភព៖ nld
ដោយ៖ ណាវី