គ្រឿងផ្សំ
-ផ្កាស្ពៃ កាត់តូចៗ
-សាច់ជ្រូកខ្វៃ ហាន់ជាចំណិតៗ
-ខ្ទឹមស បកសំបក
-ម្ទេសដំឱ្យបែក
-ប្រេងខ្យង ៣ស្លាបព្រា
-ទឹកស៊ីអ៊ីវ ១ស្លាបព្រា
-ស្ករស បន្តិច
-ទឹកស្អាត ៦ស្លាបព្រា
-ប្រេងបន្លែ បន្តិច
-ស្ពៃក្តោប បន្តិច

វិធីធ្វើ
ដំបូង យកប្រេងខ្យង ទឹក ទឹកស៊ីអ៊ីវសៀង ស្ករស ដាក់ក្នុងចានកូរចូលគ្នាឱ្យសព្វ រួចដាក់
ខ្ទឹមស និងម្ទេសចូលបំពងឱ្យឈ្ងុយ។ បន្ទាប់មក ដាក់ផ្កា ស្ពៃឆាត្រឡប់ចុះឡើង ឱ្យសាច់
បន្លែទន់ រួចដាក់ស្ពៃក្តោបចូល។

ចុងក្រោយ ដាក់គ្រឿងផ្សំ ដែលលាយទុកក្នុងចានចូលក្នុងខ្ទះ ព្រមទាំងសាច់ជ្រូកខ្វៃ
ឆាត្រឡប់ ចូលជាមួយបន្លែ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian